ព័ត៌មានអន្តរជាតិ

ស្រុកចំនួន១២ របស់ប្រទេសស្រីលង្កា រងការគំរាមកំហែង ដោយគ្រោះទឹកជំនន់ និងផ្គររន្ទះ

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ នាយកដ្ឋានឧតុនិយមរបស់ប្រទេសស្រីលង្កា បានចេញការព្រមាន អំពីគ្រោះទឹកជំនន់ដ៏ខ្លាំង សម្រាប់ស្រុកចំនួន១២ ក្នុងចំណោមស្រុកសរុបចំនួន២៥ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលជាកន្លែងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ ។

ស្រុកទាំង១២នោះរួមមាន ស្រុក Puttalam, Kurunegala, Kandy, Gampaha, Kegalla, Nuwara Eliya, Colombo, Kalutara, Ratnapura, Galle, Matara និងស្រុក Hambantota ។

នាយកដ្ឋាននេះបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងមានទំហំជាង១០០មីលីម៉ែត្រនឹងវាយប្រហារភាគខាងលិច នៃខេត្ត Sabaragamuwa ភាគខាងត្បូង និងភាគពាយ័ព្យ និងស្រុក Kandy និងស្រុក Nuwara Eliya ។

ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រហែល៧៥ម.ម ត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ផ្សេងទៀតដែលបានរៀបរាប់ខាងលើនេះ ។

ទន្ទឺមនឹងនេះដែរ នាយកដ្ឋានក៏បានចេញសេចក្តីណែនាំ ស្តីពីករណីរន្ទះបាញ់ធ្ងន់ធ្ងរ សម្រាប់ស្រុកចំនួន១៨ផងដែរ និង

ត្រូវបានស្នើដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្នជាចាំបាច់ពីគ្រោះទឹកជំនន់ និងរន្ទះបាញ់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top