ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលីទុយនេស៊ី អះអាងថាអ៊ុយក្រែន មិនអាចចូលរួមណាតូបាននោះឡើយពេលនេះ

" "

បរទេស៖ ប្រធានាធិបតីនៃប្រទេសលីទុយនេស៊ី លោក Gitanas Nauseda កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា៖ សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិក NATO មិនអាចសម្រេចបានឡើយ ខណៈដែលប្រទេសនេះ នៅតែជាប់គាំងក្នុងជម្លោះយោធា ជាមួយរុស្ស៊ីបែបនេះនោះ។

ទោះជាយ៉ាងណាក៏ដោយគាត់លោកប្រធានាធិបតី ក៏បានកត់សម្គាល់ដែរថាការរៀបចំ ផែនទីផ្លូវច្បាស់លាស់ គួរតែត្រូវបានបង្កើតឡើងនៅពាក់កណ្តាលរដូវក្តៅ សម្រាប់ការចូលជាសមាជិក របស់រដ្ឋាភិបាលក្រុងគៀវ។

" "

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Repubblica របស់ប្រទេសអ៊ីតាលី ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Nauseda បានបញ្ជាក់ថា ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួម ក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅពេលនេះ គឺជារឿងដ៏ពិបាកបំផុតមួយ ហើយថ្នាក់​ដឹក​នាំរបស់រដ្ឋាភិបាលក្រុងគៀវ ក៏​បានដឹង​ច្បាស់​អំពី​ការ​ពិត​នេះ​ដែរ។

" "

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីសប្តាហ៍មុនក៏បានអះអាងដែរថា ពេលនេះមិនមែនជាពេល ដែលត្រូវសម្រេចចិត្តទេ អំពីអនាគតដែលអាចកើតមាន របស់អ៊ុយក្រែននៅក្នុងអង្គការណាតូ៕ ប្រែសម្រួល៖ស៊ុនលី

To Top