ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ព្រមានថា ជម្លោះយោធាជាមួយរុស្ស៊ី អាចអូសបន្លាយរាប់រយឆ្នាំ

" "

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយជាច្រើន កាលពីថ្ងៃសុក្រថា ជម្លោះជាមួយរុស្ស៊ីអាចអូសបន្លាយ រយៈពេលយូរ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយគ្រប់គ្រាន់ ពីអ្នកគាំទ្របរទេសរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីការផ្ដល់យោបល់ ដែលមកពីប្រទេសលោកខាងលិចដែលថា ទីក្រុងគៀវ ប្រហែលជាត្រូវបោះបង់ចោលទឹកដី ដើ ម្បីទទួលបានសន្តិភាពជាមួយ ទីក្រុងម៉ូស្គូនោះ លោក Zelensky បានឆ្លើយតបថា មនុស្សដែលបញ្ចេញគំនិតបែបនេះគឺគិតតែពីបច្ចុប្បន្នប៉ុណ្ណោះ មិនមែនអនាគតនោះទេ។

" "

លោកបន្តថា “ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ថ្ងៃនេះទេ។ បញ្ហា​នេះ​មិន​មែន​សម្រាប់​មួយ​ឆ្នាំ​ទេ បញ្ហា​នេះ​អាច​រាប់​ទសវត្សរ៍ ឬ​រាប់រយ​ឆ្នាំ​មក​ហើយ»។

" "

វា​នឹង​មិន​សមរម្យ សម្រាប់​សហគមន៍​អន្តរជាតិ ​ក្នុង​ការ​ជួយ​ក្រុង​កៀវ​ឱ្យ​ទទួល​បាន​ជ័យជម្នះ មេដឹកនាំ​អ៊ុយក្រែន ​បាន​អះអាងដោយ​ព្រមាន​ថា «មាន​ហានិភ័យ​ខ្ពស់​ដែល​ថា​ ប្រសិនបើ​អ៊ុយក្រែន​មិន​ឈ្នះ​នោះ ​នឹង​មាន​សង្រ្គាម​លោក​លើក​ទី ៣»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានបង្ហាញទំនុកចិត្តថា ការវាយលុកដែលបានគ្រោងទុករបស់អ៊ុយក្រែន នឹងអនុញ្ញាតឱ្យទីក្រុងគៀវ ដណ្តើមយកទឹកដី ដែលទើបបញ្ចូលថ្មីរបស់រុស្ស៊ី រួមជាមួយនឹងគ្រីមៀ៕ ប្រែសម្រួលៈ ណៃ តុលា

To Top