ព័ត៌មានអន្តរជាតិ

ជើងហោះហើរ ក្នុងស្រុកចំនួន៤០ ត្រូវបានលុបចោល ក្រោយពីដាច់ចរន្តអគ្គិសនី នៅឯព្រលានយន្តហោះអន្តរជាតិ ក្រុងម៉ានីល

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ករណីដាច់ចរន្តអគ្គិសនីដែល មិនអាចពន្យល់បាននៅថ្ងៃចន្ទនេះ នៅស្ថានីយទី៣ នៃអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល បានធ្វើឱ្យជើងហោះហើរក្នុងស្រុកប្រហែល ៤០ជើងហោះហើរ Cebu Pacific ត្រូវបានលុបចោលវិញ ។

អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើបណ្តាញសង្គម Facebook ដោយមិនបង្ហាញពីមូលហេតុ នៃការដាច់ចរន្តអគ្គិសនីថា “ការពន្យារពេលជើងហោះហើរ ត្រូវបានរំពឹងទុកដោយសារ តែការដាច់ចរន្តអគ្គិសនី” ។

ប្រព័ន្ធថាមពល Standby កំពុងផ្គត់ផ្គង់អគ្គិសនីដល់កន្លែងសំខាន់ៗ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ និងកុំព្យូទ័រអន្តោប្រវេសន៍ ដំណើរការដោយផ្នែក និងសម្រាប់ដំណើរការអ្នកដំណើរទាំងក្នុង និងក្រៅប្រទេសប៉ុណ្ណោះ ។

ប្រតិបត្តិករអាកាសយានដ្ឋាន និងអ្នកផ្គត់ផ្គង់ក្រុមហ៊ុន Manila Electric Company កំពុងរកមើលមូលហេតុនៃការដាច់ចរន្តអគ្គិសនី ដែលកើតឡើងនៅក្នុងរដូវ ធ្វើដំណើរដ៏ច្រើនបំផុត ដោយមានប្រជាជនហ្វីលីពីនជាច្រើននាក់ ហៀបនឹងត្រឡប់ទៅផ្ទះវិញពីការ ធ្វើដំណើររយៈពេល៣ថ្ងៃចុងសប្តាហ៍ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជើងហោះហើរ Cebu Pacific ផ្តល់ជូនអ្នកដំណើររបស់ខ្លួន ដែលចេញដំណើរទៅ និងមកពីស្ថានីយទី៣ នូវជម្រើសមួយដើម្បីកក់ទុកឡើងវិញ ឬស្នើសុំការបង្វិលសងដើម្បីដាក់ ក្នុងមូលនិធិធ្វើដំណើរសម្រាប់ការ ប្រើប្រាស់នាពេលអនាគត ។

ការិយាល័យរបស់លោកបានឲ្យដឹងថា ប្រធាន Ferdinand Marcos Jr បានណែនាំលេខាធិការដឹកជញ្ជូន Jaime Bautista ឱ្យស្តារប្រតិបត្តិការថាមពលធម្មតា នៅស្ថានីយទី៣ របស់ព្រលានយន្តហោះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលផ្តល់ជំនួយដល់ អ្នកដំណើរដែលរងផលប៉ះពាល់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top