ព័ត៌មានអន្តរជាតិ

ភាគីជម្លោះ ក្នុងសង្គ្រាមនៅស៊ូដង់ ព្រមព្រៀងទទួលយក កិច្ចចរចា ដើម្បីសន្តិភាព

" "

បរទេស៖ យោងតាម ការបញ្ជាក់ដោយតំណាងពិសេស របស់អង្គការសហប្រជាជាតិលោក Volker Perthes កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសស៊ូដង់ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការចរចាគ្នាឡើងវិញ និងដើម្បីសម្រេចឲ្យបាន នូវបទឈប់បាញ់គ្នា នៅក្នុងប្រទេស។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថាកិច្ចពិភាក្សាគ្នា ដែលនឹងអាចប្រព្រឹត្តទៅ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឬនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលផ្តោតសំខាន់ទៅលើការបង្កើត ឲ្យបាននូវបទឈប់បាញ់គ្នា ដែលមានសេ្ថរភាព និងមានទំនុកចិត្តដ៏ខ្ពស់មួយ។

" "

លោកតំណាងពិសេស អង្គការសហប្រជាជាតិ រូបនេះ ក៏បានលើកឡើងដែរថា បញ្ហាជាច្រើន ត្រូវការដោះស្រាយនៅពេលនេះ រូមមានទាំងការធ្វើដំណើរ ដោយសុវត្ថិភាព រវាងទឹកដីកាន់កាប់រៀងខ្លួន និងក៏ដូចជាបញ្ហាដឹកជញ្ជូន នៅទូទាំងប្រទេសផង ខណៈដែលកង្វះខាត នៃភាពទុកចិត្តគ្នា ហាក់នៅមានកម្រិតទាបនៅឡើយ។

" "

គួរឲ្យដឹងដែរថារបាយការណ៍បឋម ដែលទទួលបានពីសហគមន៍ ក្រុមគ្រួពេទ្យ របស់ប្រទេសស៊ូដង់បានបញ្ជាក់ថា ពលរដ្ឋស៊ីវិល ដែលបានបាត់បង់ជីវិត គិតចាប់តាំងតែពីជម្លោះ បានកើតឡើងមានទៅដល់៤៤៧នាក់ ហើយខណៈដែល២២៥៥នាក់ទៀត ទទួលរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top