ព័ត៌មានអន្តរជាតិ

តួគី ប្រកាសរកឃើញ ស្តុកប្រេងថ្មី ដែលអាចបូមបានជាង១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ

បរទេស៖ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាស្តុកប្រេងធម្មជាតិថ្មីមួយកន្លែង ត្រូវបានក្រុមការងារ រុករកឃើញ ហើយរំពឹងថានឹងអាចធ្វើការ បូមចេញមកក្នុងទំហំ ដល់ទៅ១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ។

យោងតាមការចេញផ្សាយរបស់RT បានឲ្យដឹងដែរថាប្រភពធនធានថ្មីនេះ ត្រូវបានគេរកឃើញនៅជិត ទៅនឹងស្តុកប្រេង ដែលមានស្រាប់ក្បែរភ្នំ Gabar ស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Sirnak ហើយគឺជាស្តុកប្រេងធំ និងអាចបូមបានច្រើន ជាងស្តុកប្រេងណាទាំងអស់ ដែលតួគីមាន។

ប្រភពដដែលបានចេញផ្សាយរបស់សំដីរបស់លោក Erdogan ទៀតថា៖តាមរយៈដំណឹងនេះប្រទេសតួគីនឹងមិនមានឈ្មោះជាប្រទេសដែលនាំចូលថាមពលពីខាងក្រៅទៀតឡើយហើយតួគីនឹងក្លាយទៅជារដ្ឋដែលមានសមត្ថភាពអាចផ្គត់ផ្គង់ធនធានទាំងនេះទៅបរទេសេះិញ។

រំលឹកដែរថាកាលពីខែធ្នូលោក Erdogan បានប្រកាសអំពីការរកឃើញ ទីតាំងបូមប្រេងមួយក្នុងខេត្ត Sirnak ដែលមានទំហំប្រេង សរុបប្រហែលជា១៥០លានបារ៉ែល និងអាចប្រមូលថវិកាចំណេញ ពីការលក់ប្រេងប្រមាណជា ១២ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top