ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ បំពេញទស្សនកិច្ច ទៅកាន់ប្រទេស ស៊ីរីជាលើកដំបូង

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ និងប្រទេសស៊ីរី បានឈានទៅដល់ការចុះហត្ថលេខា ជាយុទ្ធសាស្ត្ររយៈពេល វែងជាមួយនឹងគ្នានៅអំឡុងពេល នៃដំណើរទស្សនកិច្ច ជាលើកដំបូង របស់ប្រធានាធិបតីអ៊ីរ៉ង់ ទៅកាន់ប្រទេសស៊ីរី គិតចាប់តាំងតែពីសង្គ្រាម បានកើតឡើងនិងបញ្ចប់ទៅវិញ។

មេដឹកនាំទាំងពីរបានធ្វើជំនួប ជាមួយគ្នាក្រោយការខកខាន អស់រយៈពេលជាងមួយទសវត្សកន្លងមកហើយ ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានជួបពិភាក្សាជាមួយនឹងសមភាគីស៊ីរីលោក Bashar Assad នៅក្នុងរដ្ឋធានីទីក្រុងដាម៉ាស កាលពីថ្ងៃពុធដោយបានចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងមួយចំនួនរួមគ្នា ។

កិច្ចព្រមព្រៀង ដែលគេអាចមើលឃើញទាំងនោះរួម មានទាំងទៅលើវិស័យកិច្ច សហប្រតិបត្តិការទ្វេភាគដូចជាប្រេងទំនាក់ ទំនងព័ត៌មានវិទ្យា វិស័យអាកាសចរ ស៊ីវិល កសិកម្មនិងក៏ដូចជាទំនិញ មិនយកពន្ធរវាងគ្នាផងដែរ។

ក្នុងនោះផងដែរមេដឹកនាំ ក៏បានយល់ព្រមលើការទទួលស្គាល់គ្នា ទៅវិញទៅមក នៃបញ្ហាដែនសមុទ្រ និងបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ គ្នារវាងមជ្ឈមណ្ឌលជាតិ សម្រាប់ការរញ្ជួយដីនៅប្រទេសស៊ីរី និងវិទ្យាស្ថានអន្តរជាតិ នៃវិស្វកម្មរញ្ជួយដីក្នុង ប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top