បរទេស ៖ រដ្ឋមន្ត្រីមហាផ្ទៃ របស់ប្រទេសតួកគី ស៊ូឡេម៉ាន់ សយលូ បាននិយាយកាលពីថ្ងៃពុធថា នៅថ្ងៃទី ១៤ ខែឧសភា សហរដ្ឋអាមេរិក នឹងព្យាយាមបញ្ចប់ការប៉ុនប៉ង រដ្ឋប្រហារដែលពួកគេព្យាយាមអនុវត្ត ក្នុងអំឡុងពេលបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ស៊ូឡេម៉ាន់ សយលូ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍តួកគីថា “ពួកគេបានបរាជ័យក្នុងការធ្វើវា (រដ្ឋប្រហារ) ក្នុងអំឡុងពេលប៉ុនប៉ងធ្វើរដ្ឋប្រហារ ឥឡូវនេះពួកគេនឹង សាកល្បងវាម្តងទៀតក្នុងអំឡុងពេលបោះឆ្នោត។ លោកថា តើការប៉ុនប៉ងនេះ កើតឡើង នៅតែតួកគី មួយប៉ុណ្ណោះទេ? ពួកគេបានព្យាយាមធ្វើវានៅ ក្នុងប្រទេសហុងគ្រី ផងដែរ ដោយក្នុងនោះ គឺប្រធានាធិបតីហុងគ្រី វិកទ័រ អូបេន បានបោះ លោក ចច សូរ៉ូស ចេញពីប្រទេសហុងគ្រី ហើយ ពួកគេបានតែងតាំងបេក្ខជនបីនាក់ សម្រាប់តំណែងប្រធានាធិបតី ប្រឆាំងនឹងលោក អូបេន” ។
លោក សយលូ បានបន្ថែមថា រដ្ឋមន្ត្រីមហាផ្ទៃហុងគ្រី សេនដូ ភីនធ័រ បានដាស់តឿន ប្រាប់លោកអំពីសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់អង្គការមិនមែន រដ្ឋាភិបាលរបស់ប្រទេសតួកគី ដើម្បីជ្រៀតជ្រែក ក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកក៏បានចោទ សហរដ្ឋអាមេរិកពីបទរៀបចំរដ្ឋប្រហារ នៅប្រទេស តួកគី ក្នុងឆ្នាំ ១៩៦០ និង ១៩៧១៕