ព័ត៌មានអន្តរជាតិ

រុស្សី៖ អាមេរិក គាំទ្រប្រតិបត្តិការឆ្លងព្រំដែនអ៊ុយក្រែន បន្ទាប់ពីយន្តហោះដ្រូន វាយប្រហារវិមានក្រឹមឡាំង

ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថាបានគាំទ្រការវាយប្រហារឆ្លងព្រំដែនរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន បានវាយប្រហារវិមានក្រឹមឡាំង។

អាជ្ញាធររុស្ស៊ីបានហៅឧបទ្ទវហេតុកាលពីថ្ងៃពុធថាជាការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបដិសេធការពាក់ព័ន្ធទៅនឹងការវាយប្រហារដែលត្រូវបានចោទប្រកាន់ ខណៈដែលរដ្ឋបាលលោក បៃដិន បានដាក់ការសង្ស័យលើការនិទានរឿងផ្លូវការដោយលើកឡើងថា ខ្លួនមិនគាំទ្រសកម្មភាពបែបនេះ ហើយថា វាអាស្រ័យលើទីក្រុងគៀវ ក្នុងការសម្រេចចិត្តថាតើវានឹងការពារខ្លួនដោយរបៀបណា។

នៅក្នុងការអត្ថាធិប្បាយដែលចែករំលែកជាមួយ Newsweek ដោយស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ឯកអគ្គរដ្ឋទូតលោក Anatoly Antonov បានលើកឡើងថា “យើងសង្ឃឹមថារដ្ឋបាលនឹងមានសេចក្តីក្លាហាន និងសេចក្តីថ្លៃថ្នូរ ដើម្បីថ្កោលទោសអំពើភេរវកម្មនេះ”។

លោក Antonov បានលើកឡើងថា “ពិភពលោកចងចាំពីរបៀបដែលក្នុងឆ្នាំ២០០១ ប្រធានាធិបតីរុស្ស៊ី គឺជាមនុស្សដំបូងគេដែលបានផ្តល់ជំនួយដល់ប្រជាជនអាមេរិកដែលបន្ទាប់មកត្រូវបានទទួលរងនូវការវាយប្រហារភេរវកម្ម” ។ “អ្វីគ្រប់យ៉ាងត្រូវបានបំភ្លេចចោល។ សព្វថ្ងៃនេះសហរដ្ឋអាមេរិក កំពុងលាងជម្រះឧក្រិដ្ឋជនគៀវ” ។

លោកបានបន្ថែមថា “សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់ដែលក្រុងគៀវ អាចជ្រើសរើសវិធីការពារខ្លួន គឺជាឧទាហរណ៍សៀវភៅសិក្សានៃស្តង់ដារទ្វេរដង ដែលជាគោលនយោបាយលើកទឹកចិត្តឱ្យរបបលោក ហ្សេឡិនស្គី វាយប្រហារសហព័ន្ធរុស្ស៊ី” ។

លោក ហ្សេឡិនស្គី និងរដ្ឋបាលរបស់គាត់បានបដិសេធយ៉ាងខ្លាំងនូវទំនាក់ទំនងណាមួយជាមួយក្រុមនិយមណាសីស ទោះបីជាលោក ពូទីន បានប្រកាសថា “ការលុបបំបាត់ណាស៊ីសនិយម” របស់អ៊ុយក្រែនរួមជាមួយនឹង “ការគ្មានយោធា” របស់ខ្លួនជាគោលដៅកំពូលនៃអ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេស” របស់លោកដែលបានចាប់ផ្តើមដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ប្រែសម្រួល ឈូក បូរ៉ា

To Top