ព័ត៌មានអន្តរជាតិ

Update៖កោះតៃវ៉ាន់ ថា ការប្រគល់យន្តហោះចម្បាំង F-16V ពីសហរដ្ឋអាមេរិក ត្រូវពន្យាពេល ដោយសារ បញ្ហាសង្វាក់ផលិតកម្ម

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Chiu Kuo-cheng រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រគល់យន្តហោះចម្បាំង F-16V ទំនើបៗចំនួន៦៦គ្រឿងពីសហរដ្ឋអាមេរិក ត្រូវបានពន្យារពេល ដោយសារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក្រសួងកំពុងធ្វើការដើម្បីកាត់បន្ថយការខូចខាត និងគ្រឿងបំពាក់ខ្វះខាត ។

នៅក្នុងឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានអនុម័តលើការលក់យន្តហោះចម្បាំងរបស់ក្រុមហ៊ុន Lockheed Martin Corp ដែលលក់យន្តហោះ F-16 ដែលគិតជាទឹកប្រាក់ចំនួន៨ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលជាកិច្ចព្រមព្រៀងមួយដែលនឹងនាំយកយន្តហោះ F-16 របស់កោះនេះនូវយន្តហោះចម្បាំងជាង២០០គ្រឿង ដែលជាយន្តហោះធំបំផុតនៅអាស៊ី ដើម្បីពង្រឹងការការពាររបស់ខ្លួនពីការប្រឈមមុខនឹងការគម្រាមកំហែងពីប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួននោះ ។

កោះតៃវ៉ាន់ បាននឹងកំពុងបំប្លែងយន្តហោះចម្បាំង F-16A/B ចំនួន១៤១គ្រឿងទៅជាប្រភេទ F-16V ហើយថែមទាំងបានបញ្ជាទិញយន្តហោះ F-16V ថ្មីចំនួន៦៦គ្រឿង ដែលមានប្រព័ន្ធអាកាសចរណ៍ អាវុធ និងប្រព័ន្ធរ៉ាដាថ្មី ដើម្បីប្រឈមមុខនឹងកងទ័ពអាកាសចិន រួមទាំងយន្តហោះ J- 20 អ្នកប្រយុទ្ធបំបាំងកាយផងដែរ ។

ក្រសួងបានឲ្យដឹងថា យន្តហោះ F-16Vs ថ្មីដំបូងគេមានបំណងចែកចាយនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ ប៉ុន្តែវាត្រូវបានពន្យាពេលដល់ត្រីមាសទី៣នៃឆ្នាំក្រោយ ដោយសារតែមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងជំងឺរាតត្បាត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top