ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ព្រមានដកទ័ពចេញពីទីក្រុងបាក់ម៉ាត់ របស់អ៊ុយក្រែន ដោយសារខ្វះគ្រាប់កាំភ្លើង

" "

បរទេស៖ មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយថា លោកនឹងដកទ័ពចេញពីទីក្រុង បាក់ម៉ាត់ របស់អ៊ុយក្រែន នៅថ្ងៃទី១០ ខែឧសភា ដោយសារកង្វះគ្រាប់រំសេវ។

យោងទៅតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក យីវហ្គេនី ព្រីហ្គោស៊ីន បានកើតឡើងបន្ទាប់ពីលោកបានបង្ហោះវីដេអូ ដែលលោកបានដើរក្នុងចំណោម សាកសពយុទ្ធជនរបស់លោក ហើយលោកក៏បានស្តីបន្ទោស មន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ីផងដែរ។

" "

លោក យីវហ្គេនី ព្រីហ្គោស៊ីន បាននិយាយថា “រាប់ម៉ឺននាក់” ត្រូវបានសម្លាប់និងរងរបួសនៅទីនោះ។

" "

រុស្ស៊ី​បាន​ព្យាយាម​ដណ្តើម​យក​ ទីក្រុង​ភាគ​ខាង​កើត​អស់​ជា​ច្រើន​ខែ​មក​ហើយ ទោះ​បី​ជា​តម្លៃ​យុទ្ធសាស្ត្រ​ គួរ​ឲ្យ​សង្ស័យ​ក៏​ដោយ។ កងទ័ពរបស់ Wagner បានចូលរួមយ៉ាងខ្លាំងក្លា។

កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខើបប៊ី ដែលលើកឡើងពីប្រភពចារកម្មថ្មី បាននិយាយថា ទាហានរុស្ស៊ីជាង ២០ ០០០នាក់ត្រូវបានសម្លាប់ និង ៨០ ០០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅក្នុង ប្រទេសអ៊ុយក្រែនចាប់តាំងពីខែធ្នូ។ ពាក់កណ្តាលនៃអ្នកស្លាប់គឺ មកពីក្រុមទាហានស៊ីឈ្នួល Wagner ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ លោកកាលពីថ្ងៃសុក្រ លោក ព្រីហ្គោស៊ីន អាយុ ៦១ ឆ្នាំបានកំណត់ការសម្រេចចិត្ត របស់លោកក្នុងការដកខ្លួនចេញពីទីក្រុង បាក់ម៉ាត់ ដោយផ្ទាល់ ដោយមិនសុំការអនុញ្ញាត ពីក្រសួងការពារជាតិរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top