ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ខាតបង់រាប់ពាន់លានដុល្លារ ដោយសារទណ្ឌកម្ម ប្រឆាំងប្រេងរុស្សី

បរទេស ៖ ក្រុមហ៊ុនប្រេងរដ្ឋ របស់ប្រទេសប៉ូឡូញ PKN Orlen បានអះអាងថា ខ្លួនកំពុងខាតបង់ទឹកប្រាក់ ប្រមាណជា២៧លានដុល្លារ ជារៀងរាល់ថ្ងៃដោយសារតែតម្លៃ ទីផ្សារខុសគ្នារវាងប្រេងរបស់រុស្សី និងប្រេងលក់នៅលើទីផ្សារ។

ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនបានថ្លែង ប្រាប់ក្រុមអ្នកកាសែតបរទេស និង ត្រូវបានយកមកចេញ ផ្សាយដោយ RT កាលពីថ្ងៃអាទិត្យម្សិលមិញថា ទោះបីជារដ្ឋាភិបាលទីក្រុង Warsaw បានដាក់បម្រាមទៅលើប្រេង របស់រុស្សីក្តីប៉ុន្តែប៉ូឡូញ នៅតែចង់ឲ្យមានការអនុវត្តតឹងរឹងខ្លាំង បន្ថែមទៀតចំពោះទណ្ឌកម្មប្រេងប្រឆាំងរុស្សី ។

ប៉ូឡូញកាលពីខែមិនា ធ្លាប់បានសន្យាថា នឹងឈប់នាំចូល រួមប្រេង របស់រុស្សីនៅត្រឹមដំណាច់ឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន PKN Orlen បច្ចុប្បន្នកំពុងបញ្ជាទិញប្រេង ដែលមានតម្លៃលើសពីតម្លៃ កាលពីមុនដល់ទៅ៣០ដុល្លារ ក្នុងមួយបារ៉ែល ។

គួរឲ្យដឹងដែរថាប្រទេសប៉ូឡូញ គឺជាអ្នកគាំទ្រដ៏តឹងរ៉ឹងបំផុតមួយ ចំពោះការហាមឃាត់ទូទាំង សហភាពអឺរ៉ុបលើ ថាមពលរុស្ស៊ី ប៉ុន្តែ PKN Orlen បានបន្តទិញប្រេងរុស្ស៊ីសម្រាប់ការប្រើប្រាស់ក្នុងស្រុក តាមរយៈខ្សែ Druzhba ដោយឈានដល់ការប្តឹង ប្រតិបត្តិកររុស្ស៊ី របស់បំពង់បង្ហូរប្រេងTatneftកាលពីខែមីនា ដោយសារតែការមិនបង់ប្រាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top