ព្រឹកថ្ងៃទី៧ខែឧសភា យានអវកាសដឹកទំនិញ Tianzhou-6 និងរ៉ុក្កែតដឹកជញ្ជូន Long March-7 Y7 ត្រូវបានដឹក ជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ។ បច្ចុប្បន្ននេះ សំណង់និងបរិក្ខារនៃទីលានបាញ់បង្ហោះយាន អវកាសដែលស្ថិតនៅក្រុងWen Chang ខេត្តហៃណាន ប្រទេសចិនមានសភាពល្អប្រសើរ តាមការគ្រោងទុក បន្ទាប់មកនឹងធ្វើការងារត្រួតពិនិត្យនិងធ្វើតេស្តចម្រុះមុនពេលបាញ់បង្ហោះ ហើយជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខ ដើម្បីបាញ់បង្ហោះ។
តាមផែនការ យានអវកាសដឹកទំនិញTianzhou-6នឹងត្រូវបាញ់បង្ហោះនៅដើមខែឧសភានេះ ដើម្បីដឹកជញ្ជូន សម្ភារៈ ដូចជាសម្លៀកបំពាក់ ចំណីអាហារ ទឹកផឹកនិងបរិក្ខារពិសោធន៍ដែល អវកាសយានិកត្រូវការទៅ កាន់ស្ថានីយអវកាស៕