ព័ត៌មានអន្តរជាតិ

Update៖ គណៈកម្មាការរៀបចំការបោះឆ្នោតថៃ កំពុងតាមដានមើលស្ថានភាព ក្រោយមានការរិះគន់ជាច្រើន ទៅលើការរៀបចំបោះឆ្នោតសកល នៅមុនកាលកំណត់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃឡង់ដ៏ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្វីដែលក្រុមឃ្លាំមើលបានលើកឡើងថា មានការត្អូញត្អែរយ៉ាងខ្លាំងនៅក្នុងការរៀបចំបោះឆ្នោតនៅមុនកាលកំណត់ ដែលបង្កឱ្យមានការព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីសមត្ថកិច្ចរបស់ស្ថាប័នដែលត្រូវបានតែងតាំងក្រោមការគ្រប់គ្រងរបស់យោធា ។

បណ្តាញប្រជាជនដើម្បីតាមដានការបោះឆ្នោត ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាល បានឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងប្រហែល៣០០ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតកាលពីថ្ងៃអាទិត្យ រួមទាំងការបាត់ឈ្មោះ សន្លឹកឆ្នោតដែលបោះឆ្នោតដោយមនុស្សខុស និងមានកំហុសសន្លឹកឆ្នោតតាមប្រៃសណីយ៍ និងបញ្ជីបេក្ខជនមិនពេញលេញនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ។

គេបានដឹងថា ប្រទេសថៃឡង់ដ៏ នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ដែលអាចឈានដល់ការបញ្ចប់រយៈពេល៩ ឆ្នាំនៃរដ្ឋាភិបាលដែលដឹកនាំ ឬគាំទ្រដោយយោធា ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងឆ្នាំ២០១៤ដែលជារដ្ឋប្រហារលើកទី២របស់ខ្លួនក្នុងរយៈពេលតិចជាង៨ឆ្នាំ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា (ECT) បានឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងចំនួន៩២ហើយការស៊ើបអង្កេតកំពុងដំណើរការ ។ គណៈកម្មាធិការ បានសន្យាថា កំហុសស្រដៀងគ្នានេះនឹងមិនកើតឡើងម្តងទៀតនៅថ្ងៃបោះឆ្នោតនោះទេ ។

ការប្រកួតប្រជែងនេះបានធ្វើឱ្យភាគីនានានៃសម្ព័ន្ធដែលកំពុងកាន់អំណាចមានទំនាក់ទំនងជាមួយនឹងកងទ័ព និងការបង្កើតរាជានិយមប្រឆាំងនឹងចលនាប្រឆាំងដែលបានឈ្នះរាល់ការបោះឆ្នោតក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ហើយត្រូវបានដកចេញពីតំណែងចំនួន៣លើក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top