ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា កងកម្លាំងរបស់រុស្ស៊ី នឹងត្រូវកម្ចាត់ ដូចពួកណាហ្ស៊ី ដូច្នេះដែរ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា កងកម្លាំងរុស្ស៊ី នឹងត្រូវបានកម្ចាត់នៅអ៊ុយក្រែន ដូចពួក ណាហ្ស៊ី អាល្លឺម៉ង់ត្រូវបានវាយដំនៅក្នុងសង្គ្រាមលោកលើកទី២ ដោយរំលឹកដល់ជ័យជម្នះនៅក្នុងទិវាអឺរ៉ុប ។

លោក Zelenskyy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលឈរនៅមុខវិមានអនុស្សាវរីយ៍សង្រ្គាមថា “អំពើអាក្រក់ចាស់ទាំងអស់ដែលរុស្ស៊ី សម័យទំនើបកំពុងនាំយកមកវិញ នឹងត្រូវបរាជ័យ ដូចដែលពួកណាហ្ស៊ី ដែលជាសត្រូវបានចាញ់” ។

លោកបានថ្លែងទៀតទៀតថា “ដូចជាជាយើងបានបំផ្លាញអំពើអាក្រក់ជាមួយគ្នានោះ យើងកំពុងបំផ្លាញអំពើអាក្រក់ដូចគ្នានាពេលឥឡូវនេះ” ។

គួរបញ្ជាក់ថា សុន្ទរកថារបស់គាត់បានធ្វើឡើងនៅក្នុងខួបនៃការចុះចាញ់សង្គ្រាមរបស់ពួកណាហ្ស៊ី អាល្លឺម៉ង់ចំពោះកងកម្លាំងសម្ព័ន្ធមិត្តនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ និងមួយថ្ងៃមុនថ្ងៃជ័យជម្នះនៅទីក្រុងម៉ូស្គូ ដោយប្រារព្ធពិធីទទួលជ័យជម្នះរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមលោកលើកទី២ ។

លោក Zelenskyy បានថ្លែងថា គាត់បានដាក់ច្បាប់ទៅសភាដើម្បីរំលឹកជាផ្លូវការនូវសង្គ្រាមលោកលើកទី២នៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី៨ ខែឧសភា និងប្រារព្ធទិវាអឺរ៉ុបនៅថ្ងៃទី៩ ខែឧសភាដោយឃ្លាតឆ្ងាយពីទីក្រុងម៉ូស្គូ ។

លោកបានថ្លែងថា វិមានក្រឹមឡាំងទទួលខុសត្រូវចំពោះ “ការឈ្លានពាន និងការបញ្ចូល ការកាន់កាប់ និងការនិរទេស” ក៏ដូចជា “ការសម្លាប់រង្គាល និងការធ្វើទារុណកម្ម” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top