បរទេស៖ ក្រសួងការបរទេស នៃប្រទេសអ៊ីតាលី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ភ្លាមៗ ស្របពេលដែលការវាយប្រហារ ដោយមីស៊ីល កាន់តែមានសភាពអាក្រក់និងធ្ងន់ធ្ងរឡើង។
យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញសារ របស់ក្រសួងការបរទេសអ៊ីតាលី៖ ជនរួមជាតិដែលនៅតែស្ថិតក្នុង ប្រទេសអ៊ុយក្រែន ត្រូវតែប្រើមធ្យោបាយ ដែលនៅមាន រួមទាំងរថភ្លើង ដើម្បីចាកចេញពីប្រទេសជាបន្ទាន់ នៅពេលដែលបម្រាមគោចរ មិនទាន់ចូលជាធរមាន។
សេចក្តីប្រកាសដដែលបានបន្តទៀតថា៖ ការប្រុងប្រយ័ត្នខ្លាំងត្រូវបានណែនាំ ហើយរាល់ការធ្វើដំណើរ ទៅកាន់អ៊ុយក្រែន ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវបានលើកទឹកចិត្តនោះទេ។
អ៊ីតាលីកាលពីឆ្នាំទៅធ្លាប់ បានធ្វើការបញ្ជូនបុគ្គលិក មិនចាំបាច់របស់ខ្លួននៅក្នុងស្ថានទូតប្រចាំ នៅប្រទេសអ៊ុយក្រែន ម្តងដែរភ្លាមៗ ក្រោយប្រតិបត្តិការពិសេសដោយ យោធារុស្សី បានចាប់ផ្តើម។
គួរឲ្យដឹងដែរថាគិតចាប់ពីចុងសប្តាហ៍ រហូតដល់ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ការវាយប្រហារដោយដ្រូននិងមីស៊ីល របស់រុស្សិជាច្រើន ត្រូវបានធ្វើឡើងនៅតំបន់ជាច្រើន ក្នុងប្រទេសអ៊ុយក្រែនដែលមានទាំង Odessa, Dnepropetrovsk និងទីក្រុង Zaporozhye៕។
ប្រែសម្រួល៖ស៊ុនលី