ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ព្រមានអំពីអាកាសធាតុរដូវក្តៅខ្លាំង នៅវៀតណាម ដែលបង្កើនការព្រួយបារម្ភ អំពីការប្រែប្រួលអាកាសធាតុ

" "

ហាណូយ៖ សារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យលក្ខខណ្ឌអាកាសធាតុអាក្រក់ នៅក្នុងប្រទេសវៀតណាម កាន់តែធ្ងន់ធ្ងរឡើងក្នុងរដូវក្តៅនេះ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនឹង កំណត់ត្រាកំដៅ ៤៤,២អង្សាសេ កាលពីចុងសប្តាហ៍មុន។

សីតុណ្ហភាពត្រូវបានវាស់នៅក្នុងផ្ទះនៅស្ថានីយ៍ Tuong Duong ក្នុងខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យមុន។ វាបានឡើងដល់កម្រិតខ្ពស់បំផុត ៤៤,១ អង្សាសេនៅក្នុងខេត្ត Thanh Hoa ភាគខាងជើងមួយថ្ងៃមុននេះ ហើយលើសពីកំណត់ត្រា ៤៣,៤ អង្សាសេនៅក្នុងខែមេសា ឆ្នាំ២ៅ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ឧតុនិយមវារីអគ្គិសនី។

" "

លោក Phan Van Tan អតីតប្រធាននាយកដ្ឋានឧតុនិយមនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រហាណូយ បានឲ្យដឹងថា អាកាសធាតុ El Nino ទំនងជានឹងវិវត្តន៍នៅក្នុងខែមិថុនា និងខែកក្កដា ហើយបន្តនៅឆមាសទីពីរនៃឆ្នាំនេះ។

" "

លោកបានបន្ថែមថាក្នុងអំឡុងពេល El Nino ព្យុះត្រូវបានរុញច្រានទៅភាគខាងកើតបន្ថែមទៀត ដែលបង្កើតឱ្យមានសីតុណ្ហភាព ក្នុងមហាសមុទ្រកាន់តែក្តៅ និងមានភ្លៀងធ្លាក់តិចនៅក្នុងដីគោក ជាមួយនឹងតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ដែលរងការវាយប្រហារខ្លាំងបំផុត។

ខណៈពេលដែលអ្នកជំនាញមិនអាចទស្សន៍ទាយពីភាពខ្លាំង និងវិសាលភាពនៃគំរូអាកាសធាតុ El Nino លោកប្រាកដថាសីតុណ្ហភាពជាមធ្យមនឹងខ្ពស់ជាងនៅរដូវក្តៅនេះ។

លោក Le Thi Xuan Lan អតីតអនុប្រធាននាយកដ្ឋានព្យាករណ៍នៃស្ថានីយ៍វារីឧតុនិយមនៃតំបន់ភាគខាងត្បូងបានលើកឡើងថា “ឆ្នាំនេះវាពិតជាមិនធម្មតាខ្លាំងណាស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top