ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ ធ្វើសមយុទ្ធ លើកដំបូង សម្រាប់យោធាស្ត្រី

TAOYUAN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គេឃើញក្រុមទាហាន បានដេកនៅលើសួនកុមារ ដោយមានរបាំងឧស្ម័ន ដោយមានកាំភ្លើង សំដៅទៅកាន់គោលដៅ របស់ខ្លួននៅក្នុងអំឡុងពេល ការហ្វឹកហាត់បម្រុងជាលើកដំបូង របស់កោះតៃវ៉ាន់ សម្រាប់យោធាស្ត្រី ខណៈដែលដែនកោះមួយនេះ ពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងប្រទេសចិន។

ក្រុងប៉េកាំង ដែលទាមទារកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួនដែលត្រូវយកមួយថ្ងៃឲ្យបាននោះ បានធ្វើសមយុទ្ធយោធា ជាច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងកាលពីឆ្នាំមុន ។

ក្រសួងការពារជាតិរបស់ក្រុងតៃប៉ិ បានប្រកាសកាលពីខែមករា ថា ខ្លួននឹងអនុញ្ញាតឱ្យស្ត្រីជាង២០០នាក់ចូលរួមក្នុងការហ្វឹកហ្វឺន បម្រុងដោយស្ម័គ្រចិត្តជាលើកដំបូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួង លោក Sun Li-fang បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា “អ្នកប្រហែលជាមិនឃើញ Rambos នៅទីនេះទេ” បន្ទាប់ពីអតីតទាហានស្ត្រីចំនួន១៤នាក់ បានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនរយៈពេល៥ថ្ងៃនៅក្នុងទីក្រុង Taoyuan ។

លោកបានបញ្ជាក់ថា “ប៉ុន្តែអ្វីដែលអ្នកនឹងឃើញគឺក្រុមបុរសរបស់យើង ហើយក៏ជាទាហានបម្រុងស្ត្រីដំបូងផងដែរ ដែលសុខចិត្តប្រើពេលវេលារបស់ពួកគេដើម្បីហ្វឹកហាត់” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top