ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ប្រកាសថា មានករណីផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសម្លាប់ចោល អស់ជាង៣៥.០០០ក្បាល

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា អង្គការសុខភាពសត្វពិភពលោក ហៅកាត់ថា (WOAH) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ពីការផ្ទុះឡើង នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងកសិដ្ឋានមួយ នៅលើកោះ Riau ក្បែរប្រទេសសិង្ហបុរី ។

ការផ្ទុះឡើងនេះ ត្រូវបានគេសម្លាប់សត្វជ្រូក អស់ចំនួន៣៥.២៩៧ក្បាល នៅក្នុងហ្វូងសត្វ ចំនួន២៨៥.០៣៤ក្បាល នៅកសិដ្ឋានដែលមានទីតាំងនៅលើកោះ Bulan ត្រូវបានរកឃើញកាលពីថ្ងៃទី១ ខែមេសា និងបានបញ្ជាក់ច្បាស់នៅថ្ងៃទី២៨ ខែមេសា ដោយដកស្រង់សម្តីពីអាជ្ញាធរឥណ្ឌូនេស៊ី ។

ជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែអាចសម្លាប់សត្វជ្រូក ។ ជំងឺនេះបានញាំញីប្រទេសចិន អស់ជាច្រើនឆ្នាំ ជាមួយនឹងរលកឆ្លងជំងឺដំបូងក្នុងកំឡុងឆ្នាំ២០១៨ និង២០១៩ បានសម្លាប់សត្វជ្រូករាប់លានក្បាល និងនាំទៅរកការថយចុះយ៉ាងខ្លាំងនៃទិន្នផលសាច់ ដែលធ្វើឲ្យទីផ្សារពិភពលោកមានការកើនឡើង ។ ប្រទេសចិន កំពុងប្រឈមមុខនឹងការកើនឡើង នៃការឆ្លងថ្មីៗនៅក្នុងឆ្នាំនេះ ។

ប្រភពនៃការផ្ទុះឡើងរបស់ប្រទេសឥណ្ឌូនេស៊ី នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរពេទ្យសត្វបានប្រាប់ដល់អង្គការ WOAH ថា មនុស្ស យានជំនិះ ចំណី សត្វរុយ និងសត្វជ្រូកព្រៃប្រហែលជា បានដើរតួយ៉ាងសំខាន់ ក្នុងការណែនាំជំងឺ ASF នៅកសិដ្ឋាន ។

ការស៊ើបអង្កេត បានចាប់ផ្តើម បន្ទាប់ពីជំងឺនេះត្រូវបានរកឃើញដោយទីភ្នាក់ងារ ចំណីអាហារសិង្ហបុរី នៅក្នុងខ្លួនសត្វជ្រូក នាំចូល ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top