ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីនថា ឥស្សរជនសកលនិយម បង្កជម្លោះបង្ហូរឈាម និងរដ្ឋប្រហារ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ក្នុងទិវាជ័យជំនះ នៅទីលាន Red Square ក្នុងទីក្រុងមូស្គូថា ឥស្សរជនលោកខាងលិចបានភ្លេចពីផលវិបាកនៃ “មហិច្ឆតាឆ្កួតៗ” របស់ពួកណាស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានចង្អុលបង្ហាញថា “មនោគមវិជ្ជានៃឧត្តមភាពណាមួយគឺដោយធម្មជាតិរបស់វាដែលគួរឱ្យស្អប់ខ្ពើម ឧក្រិដ្ឋកម្ម និងសេចក្តីស្លាប់” ។

“ឥស្សរជនសកលនិយមបន្តទទូចលើភាពពិសេសរបស់ពួកគេ, លោកពូទីន បាននិយាយថា ពួកគេដាក់មនុស្សឱ្យប្រឆាំងនឹងគ្នាទៅវិញទៅមក បំបែកសង្គម បង្កជម្លោះបង្ហូរឈាម និងរដ្ឋប្រហារ សាបព្រួសនូវភាពស្អប់ខ្ពើម ឱ្យស្អប់ជនជាតិរុស្ស៊ី (Russophobia) និងជាតិនិយមឈ្លាន” បំផ្លាញតម្លៃគ្រួសារប្រពៃណី។

យោងតាមមេដឹកនាំរុស្ស៊ី គឺអ្វីៗទាំងអស់នេះកំពុងធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បី “កំណត់បន្ថែមទៀតនូវឆន្ទៈ សិទ្ធិ និងច្បាប់របស់ពួកគេ” និងអនុវត្តនូវអ្វីដែលជាមូលដ្ឋាន “ប្រព័ន្ធនៃការលួចប្លន់ អំពើហឹង្សា និងការបង្ក្រាប” នៅលើឆាកអន្តរជាតិ។

លោកពូទីន បានសង្កត់ធ្ងន់ថា “វាហាក់បីដូចជាពួកគេបានភ្លេចនូវអ្វីដែលមហិច្ឆតាឆ្កួតៗរបស់ពួកណាស៊ីបាននាំទៅរក។ ពួកគេ​បាន​ភ្លេច​ថា​នរណា​ជាអ្នក​កម្ចាត់​អំពើ​អាក្រក់​ដ៏​សាហាវ​នេះ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top