ព័ត៌មានអន្តរជាតិ

ប្រធានយូអិន៖ កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ពេលនេះគឺជារឿង ដែលមិនអាចធ្វើទៅរួចនោះទេ

បរទេស៖អគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ ក្រុមអ្នកកាសែត El Pais ថាមកដល់ពេលនេះ ឱកាសមានតិចតួចណាស់ សម្រាប់ប្រទេសអ៊ុយក្រែន និងរុស្សី ក្នុងការចូលរួមអង្គុយតុចរចាដើម្បីសន្តិភាព។

ថ្លែងបន្តទៀតដែរថា៖សំណាងមិនល្អសោះពីព្រោះខ្ញុំជឿជាក់ថា កិច្ចចរចាដើម្បីសន្តិភាពគឺជារឿងដែលមិនអាចទៅរួចនោះ ឡើយក្នុងពេលនេះហើយក្នុងនោះលោកអគ្គលេខាធិកាបានពន្យល់ថាភាគីខាងរុស្សី ហាក់ដូចជាមិនមានបំណងដើម្បីចរចា ឡើយឬដកខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាបខណៈដែលអ៊ុយក្រែន បានតាំងចិត្តថានឹងដណ្តើមយកតំបន់ទាំង នោះមកវិញដោយប្រើប្រាស់កម្លាំងទ័ព។

អ្នកការទូតរូបនេះបានបន្ថែមថា ទោះបីជាមានកាលៈទេសៈយ៉ាងណាក៏ដោយ ក៏អង្គការសហប្រជាជាតិ ដាច់ខាតនឹងធ្វើការងារ ឲ្យអស់ពីសមត្ថភាពដើម្បីឲ្យទីក្រុងគៀវ និងមូស្គូត្រឡប់មកតុចរចាវិញឲ្យខានតែបាន។

លោកក៏បានលើកឡើងពីកិច្ចព្រមព្រៀង សម្រាប់ការនាំចូលនាំចេញគ្រាប់ធញ្ញជាតិ ដែលអនាគតរបស់បច្ចុប្បន្នកំពុង ស្ថិតក្នុងតុល្យភាព ខណៈដែលរុស្ស៊ីកំពុងបដិសេធមិន បន្តកុងត្រានេះវិញនៅឡើយខណៈដែលកុងត្រា នឹងផុតកំណត់នៅត្រឹមថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top