ព័ត៌មានអន្តរជាតិ

Update: អាស៊ាន “ព្រួយបារម្ភយ៉ាងខ្លាំង” អំពីអំពើហិង្សា នៅមីយ៉ាន់ម៉ា

Update: សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហោកាត់ថា អាស៊ាន បាននិយាយ កាលពីថ្ងៃពុធថា ពួកគេមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីអំពើហិង្សាដែលកំពុងវាយលុកមីយ៉ាន់ម៉ា ខណៈដែលពួកគេ បានថ្កោលទោសការវាយប្រហារ នាពេលថ្មីៗនេះ លើក្បួនរថយន្តអ្នកការទូតដែលផ្តល់ជំនួយមនុស្សធម៌ នៅក្នុងប្រទេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

“យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែលកំពុងបន្ត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ និងការប្រើប្រាស់កម្លាំង ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិរួម” ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ក្នុង​សេចក្តី​ថ្លែងការណ៍។

To Top