ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ក្តៅស្លឹកត្រចៀក ពេលឃើញមេដឹកនាំប្រទេស ចំនួន៧ ចូលរួមទិវាជ័យជំនះ របស់រុស្ស៊ី លើពួកណាស៊ីអាល្លឺម៉ង់

បរទេស ៖ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចោទប្រកាន់មេដឹកនាំ នៃអតីតសាធារណរដ្ឋសូវៀតចំនួន៦ ដែលបានទៅទីក្រុងមូស្គូ ដើម្បីទស្សនាក្បួន ដង្ហែរទិវាជ័យជំនះ ដោយអ៊ុយក្រែនថា ការចូលរួមនេះ បង្ហាញពីអាកប្បកិរិយាដែល “អសីលធម៌និងមិនរួសរាយរាក់ទាក់” មកលើអ៊ុយក្រែន និង ត្រូវបានប្រើប្រាស់ ដោយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន សម្រាប់ “សកម្មភាពក្លែងក្លាយ” មិនទាក់ទងទៅនឹងជ័យជម្នះ នៅក្នុងសង្គ្រាមលោកលើកទីពីរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន់, ប្រធានាធិបតីបេឡារុស្ស លោក អាឡិកសាន់ឌ័រ លូកាស់សិនកូ, ប្រធានាធិបតី ប្រទេស កាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ាត តូកាយីវ, ប្រធានាធិបតី គៀរជីស្ថានលោក សាឌី ចាប៉ារ៉ូវ , ប្រធានាធិបតី ប្រទេស តាជីគីស្ថាន លោក អ៊ីមូម៉ាលី រ៉ាម៉ុន , ប្រធានាធិបតី តួកមេនីស្ថាន លោក សឺដា បឺឌីមូហាម៉េដ ដូវ និងប្រធានាធិបតីប្រទេស អូបេគីស្ថាន លោក សាកាត់ មីស៊ីយូយីវ គឺបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៨ នៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់។

តាមប្រពៃណី ពិធីដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ បានបើកជាមួយឆ្មាំកិត្តិយស ដែលកាន់ទង់សមរភូមិនៃកងពលធំថ្មើរជើងទី ១៥០ បដាបានលើកនៅលើ រ៉េសស្តេក នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៤៥ ។

យ៉ាងណាក៏ដោយ ទីក្រុងគៀវបានពណ៌នាការប្រារព្ធពិធីនេះថាជា “ព្រឹត្តិការណ៍នៅទីលាន Red Square ” ហើយបាននិយាយថា ការចូលរួមរបស់មេដឹកនាំទាំង៧រូប បានក្លាយទៅជា “ទង្វើអសីលធម៌ និង អសីលធម៌ចំពោះអ៊ុយក្រែន ដែលបង្ហាញពីការមើល ងាយប្រជាជនអ៊ុយក្រែន ដែលកំពុងតស៊ូដើម្បីការរស់រានមានជីវិត និងសេរីភាព” ។

ក្រសួងការបរទេសអ៊ុយក្រែន បានចោទប្រកាន់លោកពូទីនថា ជាឧក្រិដ្ឋជនសង្គ្រាម ហើយបានអះអាងថា សុន្ទរកថារបស់លោកប្រធានាធិបតីរុស្ស៊ី បង្ហាញពី “ការសម្លាប់ជនជាតិអ៊ុយក្រែន ដោយសមហេតុផល ការបំផ្លិចបំផ្លាញទីក្រុង និងភូមិរបស់អ៊ុយក្រែន ការចាប់ពង្រត់កុមារអ៊ុយក្រែន និងការគាបសង្កត់ប្រឆាំង នឹងអ្នកស្រុក នៃទឹកដីអ៊ុយក្រែនដែលកាន់កាប់ ។” ពួកគេបានពណ៌នាក្បួនដង្ហែនោះថា មានឧបករណ៍យោធារុស្ស៊ី ដែលត្រូវបានប្រើ អស់រយៈពេលដប់ឆ្នាំក្នុងសង្គ្រាមឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top