តុលាការទីក្រុងហ្សាកាតាភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារបានកាត់ទោសអតីតលោកឧត្តមសេនីយ៍លោក Teddy Minahasa ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។
ទោសនេះស្រាលជាងការទាមទាររបស់ព្រះរាជអាជ្ញា ពោល គឺទោសប្រហារជីវិត ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការកាត់ក្តីបង្ហាញថា អតីតមេប៉ូលីសប្រចាំតំបន់ស៊ូម៉ាត្រាខាងលិច ត្រូវបានបញ្ជាក់ពិរុទ្ធពីបទលួច ថ្នាំញៀនប្រភេទមេតំហ្វេតាមីន គ្រីស្តាល់ ទម្ងន់ ៥គីឡូក្រាម ពីឃ្លាំងសម្ងាត់ ដោយប្តូរវាជាមួយសារធាតុអាលែម ហើយបន្ទាប់មកលក់ថ្នាំញៀននេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា លោក Minahasa ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ពីរបីថ្ងៃមុនពេលចូលកាន់តំណែងជាមេប៉ូលីស ប្រចាំតំបន់ East Java។
លោក Minahasa គឺជាអតីតឧត្តមសេនីយប៉ូលីសទីពីរ ដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅឆ្នាំនេះ បន្ទាប់ពីលោក Ferdy Sambo ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែកុម្ភៈពីបទឃាតកម្មលើអ្នកក្រោមបង្គាប់របស់លោក៕ប្រែសម្រួល ឈូក បូរ៉ា