បរទេស ៖ ប្រទេសរុស្សី បានធ្វើការបង្ហាញ នូវបំណងក្នុងការដកខ្លួន ជាផ្លូវការចេញពីសន្ធិសញ្ញា គ្រប់គ្រងអាវុធ របស់អឺរ៉ុប ដែលហៅកាត់ថា CFE ដែលបច្ចុប្បន្នកំពុង ត្រូវបានព្យូរទុក នៅឡើយនោះ ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Ryabkov ត្រូវបានតែងតាំងដោយ លោកប្រធានាធិបតីរុស្សី Vladimir Putin ក្នុងការទទួលខុសត្រូវ និងគ្រប់គ្រងលើកិច្ចការងារ ដើម្បីដកប្រទេសរុស្សី ចេញពីកិច្ចព្រមព្រៀងនេះនិងកិច្ចការងារ ធ្វើការជាមួយនឹងរដ្ឋសភាជាតិ។
កន្លងមករដ្ឋាភិបាល ទីក្រុងមូស្គូ បានត្អូញត្អែរ ជាយូរមកហើយថា ការពង្រីកខ្លួននៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកឬណាតូ ដែលរួមបញ្ចូលការចូល ជាសមាជិក របស់អតីត សមាជិក នៃកិច្ចព្រមព្រៀង Warsaw ផងដែលវា ក៏ជាផ្នែកមួយដែលកំពុងធ្វើឱ្យខូច ខាតដល់សន្ធិសញ្ញានេះផងដែរ ។
ម្តងហើយកាលពី ក្នុងឆ្នាំ២០០៧ ប្រទេសរុស្ស៊ី បានប្រកាសពីការព្យួរផ្នែកខ្លះ នៃកិច្ចព្រមព្រៀង CFE ដោយលើកឡើងពីការបរាជ័យ របស់សមាជិកណាតូថ្មី ក្នុងការដាក់បញ្ចូលកងកម្លាំងយោធា របស់ពួកគេទៅនឹងដែនកំណត់ ដែលបានបញ្ជាក់នៅក្នុងសន្ធិសញ្ញា៕
ប្រែសម្រួល៖ស៊ុនលី