ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែខ្លាំងឡើងៗដែលជាសមរភូមិរវាងទាហានរុស្ស៊ីមួយចំនួនធំដែលបានទទួលការហ្វឹកហ្វឺនមិនសូវល្អជាមួយនឹងឧបករណ៍ហួសសម័យ និងកម្លាំងអ៊ុយក្រែន តិចជាងដែលមានអាវុធ និងការហ្វឹកហ្វឺនពីលោកខាងលិចកាន់តែប្រសើរ ។ នេះបើតាមមន្ត្រីយោធាកំពូលរបស់អង្គការ NATO បានថ្លែងដូច្នេះកាលពីថ្ងៃពុធ ។
ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា របស់អង្គការ NATO បានកត់សម្គាល់ឃើញថា រុស្ស៊ី នាពេឥឡូវនេះ កំពុងដាក់ពង្រាយរថពាសដែក T-54 ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាគំរូចាស់ ដែលរចនាឡើងក្នុងប៉ុន្មានឆ្នាំក្រោយ សង្គ្រាមលោកលើកទី២ ។
លោក Bauer បានប្រាប់ដល់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់ប្រមុខយោធាជាតិ របស់សម្ព័ន្ធភាពនៅឯទីស្នាក់ការកណ្តាល របស់អង្គការ NATO នៅក្នុងទីក្រុងប្រ៊ុចស៊ែល ថា “ប៉ុន្តែបញ្ហា គឺពួកគេនៅតែមាន T-54 ជាច្រើនគ្រឿង” ។
លោកបានថ្លែងថា “អ្វីដែលយើងនឹងឃើញនៅពេលនេះគឺថា ប្រជាជនរុស្ស៊ី នឹងផ្តោតលើ ហើយ ត្រូវតែផ្តោតលើបរិមាណ ចំនួនធំនៃទាហាន និងកៀរគរមនុស្ស មិនមែនជាសម្ភារៈចាស់ៗដែលបានទទួលការបណ្តុះបណ្តាលនោះទេ ។ ប៉ុន្តែមានចំនួនច្រើន ។
ទន្ទឹមនឹងនេះ ប្រជាជនអ៊ុយក្រែននឹង “ផ្តោតលើគុណភាព ជាមួយនឹងប្រព័ន្ធសព្វាវុធរបស់បស្ចិមប្រទេស និងការហ្វឹកហ្វឺនរបស់បស្ចិមប្រទេស ។ នោះជាភាពខុសគ្នាដ៏ធំនៅក្នុងប៉ុន្មាន ខែខាងមុខនេះ ខ្ញុំសូមលើកឡើងដូច្នេះ” ។
លោក Bauer បានថ្លែងដូច្នេះជាថ្មីម្តងទៀតនូវ “ការគាំទ្រដោយឥតឈប់ឈរ” ទៅកាន់តំណាងអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា