កាលពីថ្ងៃទី១០ ខែឧសភា លោក Xi Jinping ប្រធានារដ្ឋចិន បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់តំបន់ថ្មី Xiong’an ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីក្រុងប៉េកាំង ដើម្បីចុះត្រួតពិនិត្យការងារ និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញ ការកសាងតំបន់ថ្មី Xiong’an ដោយស្តង់ដារខ្ពស់ និងគុណភាពខ្ពស់ ។ រឿងនេះ បានទាក់ទាញគ្រប់មជ្ឈដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះផែនការដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍ជាតិនេះ ។ ហេតុអ្វីបានជាកសាងតំបន់ថ្មី នៅជាប់រដ្ឋធានី ? តើការកសាងតំបន់ថ្មី មានការរីកចម្រើន យ៉ាងណា ? តើការកសាងតំបន់ថ្មី Xiong’an មានសារៈសំខាន់យ៉ាងណា ក្នុងដំណើរទំនើបកម្ម តាមបែបផែនចិន ?
ហេតុអ្វីបានជាតំបន់ថ្មី Xiong’an ជា “ផែនការសហស្សវត្សរ៍”?
ក្នុងនាមជាទីក្រុង ដែលមានប្រវត្តិសាស្រ្តជាង ៣០០០ ឆ្នាំនិងប្រវត្តិសាស្រ្តបង្កើតជារដ្ឋធានីជាង ៨៦០ ឆ្នាំ ក្រុងប៉េកាំងនៅតែបង្ហាញ ពីប្រាជ្ញារបស់មនុស្សបុរាណលើការ សាងសង់ទីក្រុងនិងរចនាប័ទ្មនៃទីក្រុងអធិរាជ ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាក្រុងប៉េកាំងនៅសតវត្សទី ២១ មានភាពរីកចម្រើន មិនធ្លាប់មានពីមុនមកក៏ដោយ ក៏ប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងអំពីជំងឺទីក្រុងធំៗ ។ ដើម្បីបន្ធូរបន្ថយមុខងារ មិនមែនរដ្ឋធានី របស់ទីក្រុងប៉េកាំង ចាំបាច់ត្រូវរៀបចំផែនការ និង កសាងតំបន់ដែលមានទ្រង់ទ្រាយធំ បន្ទាប់ពីការបង្ហាញ បែបវិទ្យាសាស្ត្រម្តង ហើយម្តងទៀត ដោយនាយកដ្ឋានជាច្រើន និងអ្នកជំនាញកំពូលមួយចំនួន ហើយបានពិចារណាយ៉ាងទូលំទូលាយអំពីស្ថានភាព នៃការអភិវឌ្ឍន៍ គុណសម្បត្តិនៃទីតាំង ការដឹកជញ្ជូន ដីធ្លី សមត្ថភាពដឹកជញ្ជូន បរិស្ថាន ចំនួនប្រជាជននិងសង្គមសេដ្ឋកិច្ចនិង បានរៀនសូត្រពីបទពិសោធអន្តរជាតិ ទីបំផុត នៅក្នុងខែមេសា ឆ្នាំ ២០១៧ ប្រទេសចិន បានធ្វើការសម្រេចចិត្ត បង្កើត តំបន់ថ្មី Xiongan ដែលបានបើកជំពូកថ្មីមួយ ក្នុងការបន្តការសាងសង់ បុរីបុរាណសហស្សវត្សរ៍ របស់ក្រុងប៉េកាំង និងគូរប្លង់មេ សម្រាប់ការអភិវឌ្ឍ របស់ប្រទេសចិន ។ លោក Xi Jinping ជឿជាក់ថា នេះគឺជា “ផែនការសហស្សវត្សរ៍” សម្រាប់មនុស្សជំនាន់ក្រោយ ។
តំបន់ថ្មី Xiong’an កំពុងស្វែងរកគំរូថ្មី នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ដែលមានប្រជាជនរស់នៅច្រើននិងផ្លូវថ្មី នៃការអភិវឌ្ឍប្រកបដោយតុល្យភាពក្នុងតំបន់ ខណៈពេលដែលបង្កើតប៉ូលកំណើនថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ តំបន់ថ្មី Xiong’an ដែលមានភាពវៃឆ្លាតសិប្បនិមិ្មត បៃតង និងច្នៃប្រឌិត មិនមែនគ្រាន់តែជាទីក្រុងប៉ុណ្ណោះទេ គឺជាស្តង់ដារសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជាគំរូរបស់ចិន នៃទីក្រុងទំនើបលំដាប់ពិភពលោកផងដែរ ។
តើធ្វើដូចម្តេច ដើម្បីកសាង ទីក្រុងនាពេលអនាគត?
ចាប់ពីឆ្នាំ ២០១៧ ដល់ពេលនេះ ក្នុងរយៈពេលត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ តំបន់ Xiong’an បានកើតចេញពីប្លង់មេ ទៅជាទិដ្ឋភាពពិត ហើយទីក្រុងទំនើប កម្រិតខ្ពស់មួយ កំពុងផុសចេញឡើងពីដី ។ នៅឯការដ្ឋានសាងសង់ ស្ថានីយ៍អន្តរទីក្រុង Xiong’an និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោក Xi Jinping បានថ្លែងថា គមនាគមន៍គឺជាសរសៃឈាម នៃទីក្រុងទំនើប ត្រូវកសាងបណ្តាញដឹកជញ្ជូនចម្រុះ ប្រើប្រាស់ផ្លូវក្រោមដីយ៉ាងពេញលេញ ដើម្បីខិតខំប្រឹងប្រែងក្នុងការកសាង ទីក្រុងនាពេលអនាគតដោយគ្មាន “ជំងឺទីក្រុង” ។
លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការអនុវត្ត គោលនយោបាយជួរមុខ និងវិធានការ នៃ កំណែទម្រង់និងគម្រោងសាកល្បង ការច្នៃប្រឌិតថ្មីបង្កើតនៅតំបន់ថ្មី Xiong’an ធ្វើឱ្យតំបន់ Xiong’an ថ្មីក្លាយជាតំបន់ នៃការច្នៃប្រឌិតថ្មី និងបង្កើត អាជីវកម្មក្នុងយុគសម័យថ្មី ។ ត្រូវបង្កើតបរិយាកាស ធុរកិច្ចលំដាប់ថ្នាក់ទី ១ ទាក់ទាញកម្លាំងនិងមូលធន ក្នុងស្រុកនិង បរទេសចូលរួមការកសាង និងអភិវឌ្ឍន៍នៅតំបន់ថ្មី Xiong’an ដើម្បីកសាងតំបន់ថ្មី Xiong’an ឱ្យទៅជាតំបន់ទំនើប នៃកំណែទម្រង់និងបើកទូលាយ ៕