អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា ភាពចលាចលន យោបាយ របស់ប្រទេសប៉ាគីស្ថានបានកាន់តែខ្លាំងឡើងៗជាមួយនឹងការតវ៉ានៅទូទាំងប្រទេសដោយហឹង្សា ហើយរដ្ឋាភិបាលបានដាក់ពង្រាយយោធា បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលត្រូវបានបញ្ជា ឱ្យឃុំខ្លួនរយៈ ពេល៨ថ្ងៃ ទៀតលើបទចោទ ប្រកាន់អំពើពុករលួយថ្មី ។
នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ នាយករដ្ឋមន្ត្រី Shahbaz Sharif បានព្រមានថា អ្នកពាក់ព័ន្ធក្នុងអំពើហឹង្សា នឹងត្រូវដាក់ទណ្ឌកម្មជាគំរូ ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ភាពចលាចលដោយអ្នកគាំទ្ររបស់លោក Khan “បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈ និងឯកជនដ៏រសើប” ដោយបង្ខំឱ្យគាត់ដាក់ពង្រាយយោធានៅក្នុងរដ្ឋធានី ឥស្លាម៉ាបាដ ដែលជាខេត្តដែល មានប្រជាជនច្រើនបំផុតនៃរដ្ឋ Punjab និងនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ នៅតំបន់ភាគពាយព្យប្រទេស ។
គួរបញ្ជាក់ថា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ក្រុមមនុស្សក្នុងទីក្រុង ឥស្លាម៉ាបាដ និងទីក្រុងធំៗ ផ្សេងទៀតបានបិទផ្លូវ ការប៉ះទង្គិចគ្នាជាមួយប៉ូលិស ក៏ដូចជាបានដុតបំផ្លាញប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស និងកន្លែងយោធានៅ ក្នុងអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន ។
គួររំលឹកថា កាលពីថ្ងៃពុធ ក្រុមបាតុករបានសម្រុកចូលស្ថានីយវិទ្យុមួយកន្លែងនៅតំបន់ភាគពាយ័ព្យនៃទីក្រុង Peshawar។
លោក Sharif បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ទិដ្ឋភាពបែបនេះមិនត្រូវបានឃើញដោយប្រជាជនប៉ាគីស្ថាន នោះទេកាលពីមុននោះ។ សូម្បីតែអ្នកជំងឺត្រូវបានយកចេញពីរថយន្តសង្គ្រោះ ហើយរថយន្តសង្គ្រោះត្រូវបាន ដុតចោលទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា