ព័ត៌មានអន្តរជាតិ

Update៖ អាហ្វ្រិកខាងត្បូង ត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អាហ្រ្វិកខាងត្បូង បានចោទប្រកាន់ប្រទេសនេះថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី បើទោះបីជាខ្លួនមានអព្យាក្រឹតភាព ក្នុងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ។

លោក Reuben Brigety បានអះអាងថា កប៉ាល់រុស្ស៊ី ១គ្រឿងត្រូវបានផ្ទុកដោយគ្រាប់រំសេវ និងអាវុធនៅក្នុងទីក្រុង Cape Town កាលពីខែធ្នូឆ្នាំមុន ។

ការិយាល័យរបស់ប្រធានាធិបតី Cyril Ramaphosa បានឲ្យដឹងថា ខ្លួនមានការខកចិត្តចំពោះការអះអាងនេះ ហើយបាន លើកឡើងថា មិនមានភស្តុតាងណាមួយត្រូវបានផ្តល់ឱ្យដើម្បីគាំទ្រពួកគេនោះទេ ។

គេបានដឹងថា ប្រទេសនេះបានរក្សាការទាមទារអព្យាក្រឹតភាពក្នុងការឈ្លានពានអ៊ុយក្រែន ។

លោក Brigety បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Pretoria កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីជំហរមិនចូលបក្សសម្ព័ន្ធរបស់ប្រទេសនេះលើជម្លោះមួយនេះ ។

គាត់បានសំដៅទៅលើការចតនៃកប៉ាល់ដឹកទំនិញនៅក្នុងមូលដ្ឋានទ័ពជើងទឹក Simon’s Town ចន្លោះថ្ងៃទី៦ និងទី៨ ខែធ្នូឆ្នាំមុន ដែលគាត់ “មានទំនុកចិត្ត” បានផ្ទុកអាវុធ និងគ្រាប់រំសេវ “ នៅគ្រាដែលវាបាន ធ្វើដំណើរត្រលប់ទៅ ប្រទេសរុស្ស៊ី” ។

វត្តមានរបស់កប៉ាល់ Lady R ហាក់បីដូចជាចង់ដឹងចង់ឃើញនៅពេលនោះ ហើយបានលើកជាសំណួរពីអ្នកនយោបាយក្នុង ស្រុកមួយចំនួនផងដែរ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top