ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយបកវិញនៅទីក្រុងសមរភូមិ បេកមុត ខណៈរុស្ស៊ី កំពុងមានបញ្ហាជាមួយ ក្រុមទាហានស៊ីឈ្នួល Wagner

" "

គៀវ៖ ក្នុង​សប្តាហ៍​ទី​៦៣ ​នៃ​សង្រ្គាម អ៊ុយក្រែន​បានឲ្យដឹង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន ​បាន​វាយ​លុកលើកងកម្លាំង​រុស្ស៊ីវិញ ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុងសមរភូមិ បេកមុត ដែល​ជា​ទីក្រុង​ដែល​កងកម្លាំង​របស់​ក្រុង​ម៉ូស្គូ ​បាន​ព្យាយាម​ដណ្តើម​យក​អស់​រយៈពេល ​៩​ខែ។

រូបភាពទីតាំងភូមិសាស្ត្រ បានបង្ហាញពីកងទ័ពអ៊ុយក្រែន វាយតបគ្នានៅជិតតំបន់ ក្រូម៉ូវ និងប៊ីឡាហូរ៉ា ដែលតាំងទីលំនៅនៅភាគខាងលិច និងនិរតីនៃទីក្រុងបេកមុត ដែលកងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមយក ដើម្បីឡោមព័ទ្ធទីក្រុងសំខាន់ផ្សេងៗទៀត។

" "

ប្រភពអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ពួកគេបានរុលទៅមុខ ២,៦គីឡូម៉ែត្រ (១,៦ម៉ាយ) តាមបណ្តោយផ្នែកខាងមុខ ៣គីឡូម៉ែត្រ (១,៩ម៉ាយ) ដោយបានបំផ្លាញទី៦ និងទី៨ នៃកងពលតូចកាំភ្លើងវែងលេខ ៧២។

" "

លោក យេវជេនី ប្រ៊ីហ្គោហ៊ីន ដែលជាអ្នកផ្តល់ហិរញ្ញប្បទាន នៃក្រុមទាហានស៊ីឈ្នួល Wagner ដែលបានដឹកនាំការវាយលុកនៅក្នុងទីក្រុង បានបង្ហាញខ្លួន ដើម្បីបញ្ជាក់ពីការដកថយរបស់រុស្ស៊ី។ នៅថ្ងៃទី០៩ ខែឧសភា លោកបានលើកឡើងថា អង្គភាពរុស្ស៊ីមួយបានបោះបង់ចោល ទីតាំងរបស់ខ្លួននៅជិតទីក្រុងបេកមុត ដោយសារតែ “ភាពល្ងង់ខ្លៅ” របស់មេបញ្ជាការ។

លោកបានលើកឡើងថា “ថ្ងៃនេះ អ្វីៗកំពុងត្រូវបានធ្វើ ដើម្បីឲ្យសមរភូមិមុខដួលរលំ។ ថ្ងៃនេះ អង្គភាពមួយរបស់ក្រសួងការពារជាតិ បានរត់ចេញពីផ្នែកមួយរបស់យើង ដោយបោះបង់ចោលទីតាំង ឈរជើងរបស់ពួកគេ អ្នក​រាល់​គ្នា​បាន​រត់​គេច​ខ្លួន”។

វា​ជា​ការ​ថយ​ក្រោយ​ដ៏​កម្រ​មួយ ​សម្រាប់​កងកម្លាំង​រុស្ស៊ី ដែល​នៅ​ថ្ងៃ​ទី០​៥ ខែឧសភា បាន​ឈាន​ទៅ​កាន់តំបន់ក្រូម៉ូវ ហើយពីរ​ថ្ងៃ​ក្រោយ​មក ពួក​គេ​បាន​រុល​ទៅ​មុខ​ម្ដង​ទៀត​នៅ​ក្នុង​តំបន់​មួយ​ចម្ងាយ ១៥គីឡូម៉ែត្រ (៩ម៉ាយ) ភាគ​ខាង​ជើង​នៃទីក្រុងសមរភូមិបេកមុត ។

កងកម្លាំងរុស្ស៊ីបានវាយលុករាប់សិបដងនៅក្នុងទីក្រុង ហើយតាមគណនីរបស់ទីក្រុងមូស្គូ បានកើនឡើងដោយប្លុកទីក្រុងមួយចំនួន។ ក្រុម​អ្នក​ការពារ​អ៊ុយក្រែន ​កំពុង​កាន់កាប់​កន្លែង ​ដែល​រួញ​តូច​នៅ​ជាយក្រុង​ភាគ​ខាង​លិច។

អ្នកនាំពាក្យកងកម្លាំង ភាគខាងកើតអ៊ុយក្រែនលោក សឺហ៊ី ឆឺវ៉ាទី បានប៉ាន់ប្រមាណថា ពាក់កណ្តាលនៃការខាតបង់សរុប ដែលបានប៉ាន់ប្រមាណរបស់ខ្លួន ទីក្រុងបេកមុត គឺជាសមរភូមិបង្ហូរឈាមបំផុតនៃសង្រ្គាម សម្រាប់ភាគីទាំងពីរ។ ក្នុងរយៈពេល ៩ខែដែលវាបានអូសបន្លាយ ហើយវាក៏បានធ្វើឱ្យរុស្ស៊ីបាត់បង់ជីវិត រហូតដល់ជាង ១០ម៉ឺននាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top