ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី​ ច្រានចោលការវាយ បករបស់​អ៊ុយក្រែន ​នៅទីក្រុងបេកមុត ខណៈ​អង់គ្លេស ត្រៀម​បញ្ជូន​មីស៊ីល នាំផ្លូវទៅកាន់ទីក្រុងគៀវ

" "

ម៉ូស្គូ៖ រុស្ស៊ីបានបដិសេធថា កងកម្លាំងអ៊ុយក្រែន មិនបានធ្វើការទម្លាយរបាំងក្នុងសមរភូមិបង្ហូរឈាម សម្រាប់ទីក្រុង សមរភូមិ បេកមុត ខណៈដែលចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលផ្គត់ផ្គង់អ៊ុយក្រែន នូវកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ។

អ៊ុយក្រែន បានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនខែ ពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប៉ុន្តែបានទទួលតែ អាវុធរយៈ ចម្ងាយខ្លីជាង ខណៈដែលអ្នកគាំទ្របារម្ភថា អាវុធទំនើបៗនឹងត្រូវប្រើ ដើម្បីវាយប្រហារគោលដៅនានា ក្នុងទឹកដីរុស្ស៊ី និងធ្វើឱ្យជម្លោះកាន់តែកើនឡើង។

" "

រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានឲ្យដឹងថា កាំជ្រួចមីស៊ីល Storm Shadow ដែលមានរយៈចម្ងាយឆ្ងាយជាង ២៥០គីឡូម៉ែត្រ (១៥០ ម៉ាយ) បើធៀបនឹងរយៈចម្ងាយរបស់កាំជ្រួច HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ (៥០ម៉ាយ) នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន។

" "

លោក Wallace បានប្រាប់សមាជិកសភានៅពេលប្រកាសថា កាំជ្រួច Storm Shadow កំពុងត្រូវបានផ្តល់ជូនដល់ ទីក្រុងគៀវថា “យើងនឹងមិនឈរឱបដៃមើលនោះទេ ខណៈដែលរុស្ស៊ី សម្លាប់ជនស៊ីវិល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លោក Wallace បានលើកឡើងថា កាំជ្រួចនាំផ្លួវ នេះកំពុងត្រូវបានបញ្ជូនសម្រាប់ប្រើប្រាស់ក្នុងទឹកដីអ៊ុយក្រែន ដោយបញ្ជាក់ថា គាត់បានទទួលការធានាពីទីក្រុងគៀវ ថាពួកគេនឹងមិនត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។

ជាមួយគ្នានេះដែរ វិមានក្រឹមឡាំងបានឲ្យដឹងពីមុនមកថា ការផ្តល់មីស៊ីលបែបនេះរបស់ចក្រភពអង់គ្លេស នឹងតម្រូវឱ្យមាន “ការឆ្លើយតបគ្រប់គ្រាន់ពីយោធារបស់យើង” ៕

To Top