ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន សង្ឃឹមថាមេដឹកនាំ G-7 បង្ហាញការតាំងចិត្តមុតមាំ ដើម្បីការពារ សណ្តាប់អន្ដរជាតិ

តូក្យូ៖ ប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជាមួយ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ផ្សេងទៀត “ការប្តេជ្ញាចិត្តយ៉ាងមុតមាំ” របស់ពួកគេដើម្បីការពារសណ្តាប់ធ្នាប់ផ្អែក លើច្បាប់អន្តរជាតិក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ពួកគេដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ ក្នុងការជំរុញឱ្យរុស្ស៊ី និងចិន ដែលត្រូវបានគេមើលឃើញថាកំពុងបង្ក បញ្ហាប្រឈមចំពោះសន្តិភាព និងស្ថេរភាពពិភពលោក។

រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដែលត្រូវបានគេស្គាល់ថាជា “សកលខាងត្បូង” ដូចជាតាមរយៈការដោះស្រាយកង្វល់លើសន្តិសុខស្បៀងអាហារ និងថាមពល សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ ក៏នឹងស្ថិតក្នុងរបៀបវារៈផងដែរ។ អាទិភាពសម្រាប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃ១៩ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា “សហគមន៍អន្តរជាតិឥឡូវនេះស្ថិតនៅចំណុចប្រវតិ្តសាស្រ្ត ដោយបានឆ្លងកាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងកំពុងប្រឈមមុខនឹងកា រឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដែលបានអង្រួនមូលដ្ឋាន គ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ” ។

ប្រទេសជប៉ុន កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-7 ជាលើកទី៧ ជាមួយនឹងការរួបរួមនៃក្រុមដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប ដែលបង្កើនសារៈសំខាន់របស់ខ្លួនចំពោះមុខសង្គ្រាម​នៅ​អ៊ុយក្រែន និង​ការ​អះអាង​ខាង​យោធា​របស់​ចិន ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក រួម​ទាំង​កោះ​តៃវ៉ាន់។

នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២១ នឹងធ្វើជាប្រធានកិច្ចប្រជុំនេះ ដែលត្រូវបានគេរំពឹងថា នឹងនាំមកជាមួយគ្នានូវមេដឹកនាំរួមមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។

ចំពោះ “ប្រធានបទសំខាន់” ក្នុងអំឡុងពេលកិច្ចប្រជុំ ក្រសួងបានលើកឡើងនូវចំណុចចំនួន៨ ទាក់ទងទៅនឹងស្ថានភាព ក្នុងតំបន់ ដូចជាអ៊ុយក្រែន និងឥណ្ឌូប៉ាស៊ីហ្វិក ការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយ សន្តិសុខសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ អាហារ សុខភាពសាធារណៈ ការអភិវឌ្ឍន៍ ក៏ដូចជាយេនឌ័រ សិទ្ធិមនុស្ស និងប្រព័ន្ធឌីជីថល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top