ព័ត៌មានអន្តរជាតិ

ប្រទេសមួយ ដែលសូម្បីតែសិទ្ធិកុមារ ក៏មិនអាចការពារបាន នោះមានលក្ខណៈសម្បត្តិអី មកនិយាយអំពីសិទ្ធិមនុស្ស?

ការផ្សាយដំណឹងថ្មីបំផុត ស្តីពីបញ្ហាពលកម្មកុមារ នៅសហរដ្ឋអាមេរិកនៃកាសែត «ញូវយ៉កថែមស៍» បានបង្ហាញរូបថតមួយ សន្លឹកឱ្យឃើញថា អនីតិជនអន្តោប្រវេសន៍ ដែលមានអាយុត្រឹមតែ១៥ឆ្នាំ ប្រឡាក់ដៃនៅក្នុងហាងលក់ អាហារទាន់ចិត្តតូចមួយ នៅទីក្រុងឈីកាហ្គោ ទន្ទឹមនឹងនេះដែរ គាត់ក៏ធ្វើការវេនយប់ នៅក្រុមហ៊ុនឧស្សាហកម្ម ផលិតកម្មមួយទៀតផង ។
ពិតមែនតែបញ្ហា ពលកម្មកុមារកំពុង ត្រូវបានគេថ្កោលទោសគ្រប់ៗគ្នា ទូទាំងពិភពលោកនាពេល បច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែស្ថានភាព ដែលនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បែបនេះ នៅតែកើតមានឡើង ក្នុង សង្គមអាមេរិកដដែល ។
យោងតាមការធ្វើស្ថិតិ ដែលប្រកាសដោយក្រសួង ការងារសហរដ្ឋអាមេរិក បានបង្ហាញ ឱ្យដឹងថា នៅឆ្នាំ២០២២ មានយុវជននិងក្មេងជំទង់ អាមេរិករាប់លាននាក់ ត្រូវបានធ្វើជានិយោជិកក្នុង វិស័យកសិកម្ម សេវាកម្មចំណីអាហារ ការលក់រាយ ការកម្សាន្តនិងវិស័យសំណង់ ក្នុងនោះភាគច្រើនគឺកុមារអន្តោប្រវេសន៍ ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រអង់គ្លេសបានផ្សាយ ដំណឹងឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨មក ពលកម្មកុមារខុសច្បាប់ នៅសហរដ្ឋអាមេរិកបានកើនឡើងជិត ៧០% ។

តើសហរដ្ឋអាមេរិកបាន អួតអាងថាខ្លួនជា «ប៉មនៃសិទ្ធិមនុស្ស» នៅ លើពិភពលោកមែនឬទេ? ហេតុអ្វីបានជាគេព្រងើយ កន្តើយ ចំពោះអនីតិជនដែលត្រូវបានបង្ខំឱ្យ ធ្វើពលកម្ម? មូលហេតុសំខាន់មួយគឺថា មានចន្លោះប្រហោងនៅក្នុងប្រព័ន្ធច្បាប់ របស់សហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិក ច្បាប់ពីរបីដែលពាក់ព័ន្ធនឹងពលកម្មកុមារ រួមមាន«ច្បាប់ Keating-Owen» «ច្បាប់ស្តង់ដារពលកម្មដោយយុត្តិធម៌» ជាដើម គឺជាច្បាប់ដែលត្រូវបានដាក់ចេញ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅដើមសតវត្សរ៍ទី២០ ក្រោមសម្ពាធនៃវឌ្ឍនភាពសង្គម។ ច្បាប់ទាំងនេះមិនបានដាក់បម្រាម លើការប្រើប្រាស់ ពលកម្មកុមារនោះទេ ប៉ុន្តែគ្រាន់តែធ្វើការដាក់កំហិតមួយ ចំនួនប៉ុណ្ណោះទេ ដូច្នេះបានបណ្តាលឱ្យ មានភាពស្របច្បាប់ លើការប្រើប្រាស់ពលកម្មកុមារ នៅក្នុងមុខរបរមួយចំនួន ។
ម៉្យាងទៀត អំពីវិស័យ ធ្វើការងារ នៃពលកម្មកុមារ។ ច្បាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ហាមមិនឱ្យកុមារដែលមានអាយុក្រោម១៤ឆ្នាំ ធ្វើការនៅមុខរបរភាគច្រើន លើកលែង តែការងារកសិកម្ម ហើយអាយុក៏អាច ទាបជាងផងដែរ ។
បើយោងតាមទិន្នន័យ ដែលផ្សាយ ចេញដោយ”មជ្ឈមណ្ឌលសុខភាពកម្មករ កសិដ្ឋានអាមេរិក”ដែលជាអង្គការមិនស្វែង រកប្រាក់ចំណេញបាន បង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិកមានអនីតិជន ពី៣សែនដល់៨សែននាក់បានធ្វើការនៅកសិដ្ឋាន ក្នុងនោះ អនីតិជនខ្លះនៅមិនទាន់ គ្រប់អាយុ១០ឆ្នាំ ។
ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធគណបក្សទាំងពីរ នៅសហរដ្ឋអាមេរិកនិង ការដណ្តើមយកអំណាចរវាងបក្សពួក ដែលជាហេតុនាំឱ្យបញ្ហាពលកម្មកុមារ ខកខានមិនទាន់ដោះស្រាយ រហូតដល់បច្ចុប្បន្ននេះ ។កាសែត«ញូវយ៉កថែមស៍»បានវិភាគថា ទោះបីជាការផ្សាយ ដំណឹងអំពីការទទួលរងនូវការជិះជាន់និងកេងប្រវាញ់របស់កុមារអន្តោប្រវេសន៍ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែគណបក្សទាំងពីរ ប្រកាន់គោលជំហររៀងៗខ្លួនលើគោលនយោបាយអន្តោប្រវេសន៍បាន បណ្តាលឱ្យបញ្ហានេះកាន់តែស្មុគស្មាញ។ នេះបានបកស្រាយយ៉ាងស៊ីជម្រៅពីប្រព័ន្ធរបបនយោបាយថា ហេតុអ្វីបានជាបញ្ហាពលកម្មកុមារ ត្រូវបានរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ក៏ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ទើរតែមិនមានចំណាត់ការសំខាន់ៗ អ្វីសោះ តាំងពីដើមដល់ចប់ ។

កុមារ គឺជាក្តីសង្ឃឹមនិងអនាគតសម្រាប់ ប្រទេសទាំងឡាយ និងជាក្រុមមនុស្ស ដែលងាយរងគ្រោះ យើងគួរ តែការពារពួកគេគ្រប់ៗគ្នា មិនថាស្ថិតនៅក្នុងសង្គម ណាមួយក៏ដោយ។ ប៉ុន្តែសហរដ្ឋអាមេរិកជាប្រទេសមួយដែលចាត់ទុកមូលធន ជាអាទិភាព វាច្បាស់ណាស់ថា កុមារត្រូវបានគេចាត់ទុកជាកម្លាំង ពលកម្មថោកហើយ ។ ប្រសិនបើប្រទេសមួយ សូម្បីតែសិទ្ធិរបស់កុមារ ក៏មិនអាចការពារបាន នោះ វាជាប្រទេសអរិយធម៌ដែរឬទេ ហើយមានលក្ខណៈសម្បត្តិអីមកនិយាយ អំពីសិទ្ធិមនុស្សទៀត? ខណៈពេលអ្នកនយោបាយ អាមេរិកប្រើប្រាស់ផលិតផល ដែលផលិតឡើងដោយពលកម្មកុមារ តាមរយៈការបង្ខំឱ្យធ្វើពលកម្ម ហើយនិយាយឆ្ការដៃ ឆ្ការជើង ចំពោះស្ថានភាពសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត ទង្វើបែបនេះបានឆ្លុះបញ្ចាំងពីការលាក់ពុត ស្តង់ដារពីរនិង “ខ្មៅងងឹត”នៃសិទ្ធិមនុស្សបែបអាមេរិក ៕

To Top