ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអេស្ដូនី ៖ សម្ព័ន្ធមិត្តណាតូ ត្រូវចំណាយកាន់តែច្រើន និងលឿនជាងមុន ដើម្បីយកឈ្នះរុស្ស៊ី

បរទេស ៖ នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បានឲ្យដឹងថា រដ្ឋសមាជិកណាតូ ត្រូវតែប្រឈមមុខនឹង “ការពិតថ្មី” នៃការប្រឈមមុខគ្នា រយៈពេលវែងជាមួយរុស្ស៊ី ដោយការប្រជុំ និងលើស ពីគោលដៅ ចំណាយយោធា ដែលសម្ព័ន្ធមិត្តភាគច្រើន បានចំណាយពេលជិតមួយ ទសវត្សរ៍មិនបានសម្រេច ។

អេស្តូនី និងប្រទេសជិតខាងបាល់ទិក បាននិងកំពុងពង្រីកការ ចំណាយយោធារបស់ពួកគេយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។ សហភាពអ៊ឺរ៉ុប និងអង្គការណាតូ ក៏ជាអ្នករួមវិភាគទានកំពូល នៃជំនួយយោធាដល់ទីក្រុងគៀវផងដែរ ដោយមើលឃើញថា ជ័យជម្នះរបស់អ៊ុយក្រែន ជាការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធានាបាននូវព្រំដែន ភាគខាងកើតរបស់ណាតូ។

លោកស្រី Kallas បានប្រាប់កាសែត Newsweek របស់អ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយនៅឯ Stenbock House ដែលជាកន្លែងផ្លូវការ របស់រដ្ឋាភិបាល អេស្តូនី ក្នុងទីក្រុងតាលីន ថា “យើងស្ថិតនៅក្នុងការពិតសន្តិសុខថ្មីមួយ ហើយគ្រប់គ្នាត្រូវតែធ្វើចំណែករបស់ពួកគេ” ។ ថ្មីៗនេះលោកស្រីបានប្តេជ្ញា ចំណាយ ៣ ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសអេស្តូនី លើវិស័យយោធា។

រដ្ឋាភិបាលចម្រុះថ្មីរបស់លោកស្រី បានអំពាវនាវដល់សម្ព័ន្ធមិត្តណាតូឱ្យប្តេជ្ញាចិត្ត ចំពោះគោលដៅចំណាយយោធាថ្មីចំនួន ២,៥ ភាគរយនៃ GDP នៅកិច្ចប្រជុំកំពូល កាលពីខែកក្កដា នៅទីក្រុង Vilnius ប្រទេសលីទុយអានី ប៉ុន្តែជាមួយនឹងរដ្ឋភាគច្រើន នៃអង្គការណាតូ នៅតែបរាជ័យ ក្នុងការសម្រេចបាននូវគោលដៅ ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលបានអនុម័តនៅក្នុងឆ្នាំ ២០១៤ នោះទីក្រុងតាលីន និងរដ្ឋធានីបាល់ទិក ដែលជាប្រទេសផ្សេងទៀត កំពុងប្រឈមមុខនឹង ការប្រយុទ្ធដ៏ស្វិតស្វាញមួយ ។

លោកស្រី Kallas បាន លើកឡើងថា លោកស្រីមានទាំង “ព្រួយបារម្ភ” និង ” ភ្ញាក់ផ្អើល” ចំពោះការបរាជ័យម្តងហើយម្តងទៀត នៃបណ្តាប្រទេសណាតូ ភាគច្រើន ក្នុងការបំពេញតាមគោលដៅចំណាយ ២ភាគរយ។ មានតែសមាជិក ៨ប៉ុណ្ណោះ ដែលរួមមានសហរដ្ឋអាមេរិក អេស្តូនី ក្រិច ឡាតវី លីទុយអានី ប៉ូឡូញ ចក្រភពអង់គ្លេស និងហ្វាំងឡង់ សមាជិកថ្មីបំផុតនៃរដ្ឋទាំង ៣១ របស់សម្ព័ន្ធ បានបំពេញតាមកម្រិតកំណត់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top