ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច ប្រយុទ្ធ ចាន់ឧចា ថា យោធាមានតួនាទី ដ៏សំខាន់ណាស់ ក្នុងការការពារសន្តិសុខជាតិ នៅក្នុងយុទ្ធនាការបោះឆ្នោត

បាងកក៖ ទូរទស្សាន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាចរបស់ប្រទេសថៃឡង់ដ៏ និងជាអតីតមេទ័ព បានសង្កត់ធ្ងន់លើសារៈសំខាន់របស់យោធា និងការរួមចំណែក របស់ខ្លួនចំពោះសន្តិសុខជាតិ នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក នៅមុនការបោះឆ្នោតសកលនៅថ្ងៃអាទិត្យមកដល់ ។

ឧត្តមសេនីយ៍ចូលនិវត្តន៍វ័យ៦៩ឆ្នាំរូបនេះកំពុងឈរឈ្មោះ ជានាយករដ្ឋមន្ត្រីក្រោមបដា របស់គណបក្សបង្រួបបង្រួមជាតិថៃ រឺហៅថា United Thai Nation ដោយសង្ឃឹមថា នឹងបន្តកាន់អំណាចបន្ទាប់ពីកាន់ តំណែងអស់រយៈពេលជាង៨ឆ្នាំមកនេះ ។

ថ្លែងនៅឯការជួបជុំមួយ នៅភាគខាងត្បូងប្រទេសថៃឡង់ដ៏ កាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានបង្ហាញការគាំទ្រ របស់គាត់ចំពោះការចុះចូលយោធា ដែលផ្ទុយទៅនឹងជំហរ របស់គូប្រជែងរបស់គាត់ ដើម្បីជំនួសការចុះឈ្មោះជាកាតព្វកិច្ច ជាមួយនឹងការជ្រើសរើសដោយស្ម័គ្រចិត្ត ។

លោកបានសង្កត់ធ្ងន់ថា “ទាហានមើលតាមព្រំដែនឲ្យយើង ។ ពួកគេប្រថុយនឹងយើង ។ តើមានប៉ុន្មាននាក់ដែលបាត់ជើង និងដៃ ហើយដេកពេទ្យ? ហើយពួកគេជានរណា? កូនៗ និងចៅៗ របស់យើង ។ មនុស្សទាំងនេះបំពេញកាតព្វកិច្ចរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ ដែលជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប” ។ គាត់បានថ្លែងប្រាប់ដល់អ្នកគាំទ្រនៅខេត្ត Nakhon Si Thammarat ។

លោកបានថ្លែងទៀតថា “ទាហាន គឺជាសន្តិសុខរបស់ប្រទេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top