បរទេស ៖ ទីក្រុងមូស្គូបានច្រានចោល ការអះអាងដែលធ្វើឡើង ដោយបេក្ខភាពបក្សប្រឆាំង ក្នុងប្រទេស តួកគី លោក Kemal Kilicdaroglu ដែលថា ប្រតិបត្តិកររុស្ស៊ីកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសតួកកី ។ អ្នកនយោបាយរូបនេះបានទទូចថា រុស្ស៊ីនៅពីក្រោយ “ការថតចម្លង ការឃុបឃិត ការក្លែងបន្លំដ៏ជ្រៅ និងខ្សែអាត់” ដែលកំពុងចរាចរនៅទីក្រុងរបស់តួកគី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃសុក្រថា រុស្ស៊ីមានគោលនយោបាយ ទូទៅក្នុងការមិនជ្រៀតជ្រែក ក្នុងការបោះឆ្នោតរបស់ប្រជាជាតិដទៃ ហើយប្រាកដជានឹង មិនធ្វើដូច្នេះនៅក្នុងទីក្រុងតួកគី ដែលជាប្រជាជាតិមួយដែលមិត្តភាពជាមួយក្រុងម៉ូស្គូ ហើយគោលនយោបាយការបរទេស ដែលខ្លួនចាត់ទុកថា «មានទំនួលខុសត្រូវ មានអធិបតេយ្យភាព និងការគិតពិចារណា»។
មន្ត្រីរុស្ស៊ីរូបនេះបានបន្ថែមថា៖ «យើងបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការថ្លែងបែបនេះ។ “ប្រសិនបើនរណាម្នាក់ផ្តល់ឱ្យលោក Kilicdaroglu នូវព័ត៌មានបែបនេះ ពួកគេគឺជាអ្នកកុហកហើយ។
មេដឹកនាំគណបក្ស សាធារណៈរដ្ឋ (CHP) បានធ្វើការចោទប្រកាន់នៅលើ Twitter ក្នុងសប្តាហ៍នេះ ដោយមិនបានពន្យល់ថា តើលោកចង់សំដៅលើ ខ្លឹមសារអ្វីខ្លះនោះទេ។ លោក Kilicdaroglu បានជំរុញ ទីក្រុងមូស្គូឱ្យ “ដកដៃចេញពីតួកគី ទោះបីជាគាត់បានបញ្ជាក់ សារជាថ្មីអំពីបំណងរបស់គាត់ សម្រាប់ប្រទេសនានាឱ្យមានទំនាក់ទំនងទ្វេភាគីជាវិជ្ជមានក៏ដោយ ។ ការបោះឆ្នោតប្រធានាធិបតី នៅ តួកគី គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕
ប្រែសម្រួលៈ ណៃ តុលា