ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ថាខ្លួនដណ្តើមយកទឹកដីនៅ Bakhmut ពីរុស្ស៊ី បានវិញហើយ

គៀវ ៖ ទូរទស្សាន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា អ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានដណ្តើមយកដីឡើងវិញនៅ Bakhmut ដែលជាការជឿនលឿន ដ៏កម្រមួយ បន្ទាប់ពីរយៈពេលជាច្រើនខែដែលរុស្ស៊ី ដណ្តើមយកនៅក្នុងទីក្រុងភាគខាងកើតប្រទេស ។
ក្រុង គៀវ បានឲ្យដឹងថា កម្លាំងរបស់ខ្លួន បានកើនឡើង២គីឡូម៉ែត្រក្នុង១សប្តាហ៍ ។ រុស្ស៊ី បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានដាក់ជាក្រុមឡើងវិញ នៅក្នុងតំបន់មួយ ។

ការអះអាងនេះបង្ហាញ ពីការផ្លាស់ប្តូរសន្ទុះនៅ Bakhmut ប៉ុន្តែកាន់តែទូលំទូលាយទៅទៀតនោះ គ្មានភស្តុតាងច្បាស់លាស់ នៃការវាយលុក របស់អ៊ុយក្រែននោះទេ ។

ទោះបីជាយ៉ាងនេះក្តី គឺមានការផ្ទុះ២ដង ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Luhansk ដែលកាន់កាប់ដោយរុស្ស៊ី ។

រូបភាពដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយទូរទស្សន៍ BBC បង្ហាញពីផ្សែងខ្មៅដ៏ធំមួយ ដែលភាយចេញពីទីក្រុង ដែលស្ថិតនៅចម្ងាយប្រហែល៩០គីឡូម៉ែត្រ នៅពីក្រោយជួរមុខនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន ។

មូលហេតុមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែការបំផ្ទុះបានកើតឡើង១ថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីល Cruise Storm Shadow ដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top