បរទេស៖អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញនេះបានអះអាងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នឹងទទួលរងជោគវាសនាដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការលោក Adolf Hitler ជាមិនខាន។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំរុស្សីរូបនេះបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងដោយលោកប្រធានាធិបតីអ៊ុយក្រែន Zelensky កាលពីពេលថ្មីៗថាវិមានក្រមឡាំងនឹងឈានទៅដល់ទីបញ្ចប់ដោយភាពសោកសៅជាទីបំផុតនោះ។

លោក Medvedev បានសរសេរនៅលើបណ្តាញសង្គម Telegramថា៖ពួកយើងនៅមិនទាន់ដឹងនៅឡើយទេថាអ្នកណានឹងឈានទៅដល់ទីបញ្ចប់នោះហើយប្រធានាធិបតីអ៊ុយក្រែនរូបនេះអាចនឹងមានសភាពដូចទៅនឹងអតីតមេដឹកនាំ Hitler ដែលបានសម្រេចចិត្តសម្លាប់ខ្លួនឯងនៅក្នុងសង្គ្រាមចុងក្រោយនៃសង្គ្រាមលោកលើកទី២បន្ទាប់ពីកងកម្លាំងទ័ពប៊ែរឡាំងចូលឡោមព័ទ្ធកន្លែងលាក់ខ្លាំងនោះ។
លោក Medvedev ក៏បានចោទប្រកាន់ទៅកាន់លោក Zelensk ដែលថាតែងតែមានក្តីប្រាថ្នាមួយចង់ឲ្យមនុស្សគ្រប់គ្នានៅក្នុងវិមានក្រមឡាំងបាត់បង់ជីវិតទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី
