ព័ត៌មានអន្តរជាតិ

បេក្ខជនជាច្រើន មកពីគណបក្សនយោបាយ នៅក្នុងប្រទេសថៃឡង់ដ៏ ធ្វើព្យុហយាត្រាឃោសនា រកសំឡេងគំាទ្រ នៅមុនពេលបោះឆ្នោត ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅពីខាងក្រោយរថយន្តដឹកទំនិញ និងរថយន្តនានា គេឃើញបេក្ខជន នៃគណបក្សនយោបាយរបស់ប្រទេសថៃឡង់ដ៏ បានបើកឡានឆ្លងកាត់ទីក្រុងបាងកក ដែលជាយុទ្ធនាការឃោសនា រកសំឡេងគាំទ្រ អស់រយៈពេលជាច្រើនខែ ដែលអាចដឹកនាំរដ្ឋាភិបាលថ្មី ជាលើកដំបូងក្នុងរយៈពេលជិត១ទសវត្សរ៍មកនេះ ។

លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ កំពុងប្រឈមមុខ នឹងការតស៊ូដ៏ស្វិតស្វាញបំផុត ដើម្បីរក្សាអំណាចនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃអាទិត្យនេះ ដោយគណបក្សប្រឆាំងរួមមាន គណបក្សភឿថៃ និងចលនាឆ្ពោះទៅមុខ បានកើនឡើង នូវប្រជាប្រិយភាពរបស់ខ្លួន ។ នេះបើយោងតាមការស្ទង់មតិបានបង្ហាញឲ្យដឹង ។

ប្រទេសថៃឡង់ដ៏ មានអ្នកបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោតប្រហែល៥២លាននាក់ រួមទាំង៣,៣លាននាក់ ដែលមានអាយុពី១៨ទៅ២២ឆ្នាំ ដែលអាចបោះឆ្នោតជាលើកដំបូង ដោយមានអ្នកគាំទ្រយោធា អ្នកអភិរក្សនិយមរាជានិយម និងក្រុមប្រឆាំងប្រជានិយមប្រជែងគ្នា ដែលជាការឯកភាពរបស់ពួកគេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top