នាខែមករាឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលី ចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe ដែលស្ថិតនៅទីឆ្ងាយ ដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុល ជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី ៖ ចិត្តរបស់ម៉ែ។
កាបូបបាក់ធំដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។
បន្ទាប់ពីលោក Xi Jinpingធ្វើជាមេដឹកនាំ លោកស្រី Qi Xin តែងតែសរសេរសំបុត្រឱ្យគាត់ ដើម្បីរំលឹកគាត់ឱ្យតឹងរ៉ឹងចំពោះខ្លួនឯង។ ការអប់រំផ្តាំផ្ញារបស់ម្ដាយ បានចាក់គ្រឹះក្នុងចិត្តរបស់លោក Xi Jinping ដើម្បីធ្វើជាមន្ត្រីស្អាតស្អំ និងប្រកាន់ខ្ជាប់ចរិតល្អ។
ក្រុមគ្រួសារជាថ្នាក់រៀនដំបូង នៃឆាកជីវិតមនុស្ស ចំណែកឳពុកនិងម្តាយ គឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក លោក Xi Jinping អគ្គលេខាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ជាច្រើនលើក ក្នុងសកម្មភាពខុសគ្នា អំពីសារៈសំខាន់នៃការអប់រំក្នុងក្រុមគ្រួសារ។
កាលពីខែធ្នូឆ្នាំ២០១៦ លោក Xi Jinping បានជួបសំណេះសំណាលជាមួយ តំណាងក្រុមគ្រួសារល្អទូទាំងប្រទេសចិនលើកទីមួយថា ត្រូវផ្សព្វផ្សាយទស្សនៈសិលធម៌ល្អដល់កូនៗតាំងពីក្មេង ជួយកូនៗធំធាត់ឡើងល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត រហូតក្លាយជាមនុស្ស ដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។
ក្នុងពិធីជូនពរឆ្នាំថ្មីចិនឆ្នាំ២០១៧ លោក Xi Jinpingបានថ្លែងថា កុំឱ្យចម្ងាយដ៏វែងឆ្ងាយកាត់ផ្តាច់ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ កុំបំភ្លេចមនោស្ចេតនា ដោយសារជាប់រវល់ការងារប្រចាំថ្ងៃ កុំធ្វេសប្រហែសមនោសញ្ចេតនាពិតដោយសារការខំតស៊ូ។
ក្តីស្រឡាញ់របស់អ្នកម្តាយ បានពូនជ្រំឥរិយាបថក្រុមគ្រួសារ ឥរិយាបថក្រុមគ្រួសារអាចជះឥទ្ធិពល ដល់ឥរិយាបថសង្គម។ ក្រុមគ្រួសារនីមួយៗ បោះជំហានឈានទៅមុខ ទីចុងបំផុតនឹងក្លាយជាការរីកចម្រើនរបស់ប្រទេស ។ តម្លៃដែលបង្កើតដោយក្រុមគ្រួសារនីមួយៗ ប្រមូលផ្តុំគ្នាអាចក្លាយជាកម្លាំងចលាកខ្លាំងសម្រាប់ការងើបឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន៕