នាខែមករាឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលី ចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយ នៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារ ក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុល ជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី ៖ ចិត្តរបស់ម៉ែ។
កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូន។
【ឳពុកនិងម្តាយគឺជាគ្រូបង្រៀន មុនគេបង្អស់របស់កូនៗ】
«កាលនោះ កូនយើងនៅទីណាៗ ស្លៀកពាក់សាមញ្ញជាងគេ។»«តាំងពីនៅក្មេង ក្នុងផ្ទះយើងខោអាវគឺ Qiaoqiao ស្លៀកពាក់សិនសឹមAnan ស្លៀកពាក់រួចមក Jinping ស្លៀកពាក់បន្តទៀត ។ ថ្ងៃមួយ Jinping យំតែម្តងព្រោះមិនចង់ពាក់អាវរូបផ្ការបស់បងស្រី ។ អ្នកក៏គិតបានមធ្យបាយមួយ យកទឹកខ្មៅលាបរូបផ្កាលើអាវ និងស្បែជើងសឹម ឱ្យកូនប្រុសពាក់បន្ត។»
ក្នុងអត្ថបទនឹករំលឹកXi Zhongxun ដែលជាប្តី លោកស្រី Qi Xin បានសរសេរឃ្លាខាងលើនេះ។ លោកស្រីនិងប្តីសុទ្ធតែស្រឡាញ់កូនៗ ប៉ុន្តែដាច់ខាតមិបណ្ដែតបណ្ដោយតាមចិត្តកូនច្រើនពេក។
ក្នុងសំបុត្រផ្ញើឱ្យអ្នកម្តាយ ដែលលោក Xi Jinping បានសរសេនៅឆ្នាំ២០០១ លោកបានលើកឡើងថា មនោសញ្ចេតនាចំពោះឳពុកនិងម្តាយរយៈពេល កាន់តែយូរកាន់តែជ្រាលជ្រៅ។ ក្រុមគ្រួសារជាថ្នាក់រៀនដំបូង នៃឆាកជីវិតមនុស្ស ចំណែកឳពុកនិងម្តាយគឺជាគ្រូបង្រៀន មុនគេបង្អស់របស់កូនៗ។
លោកស្រី Qi Xin បានចាត់ទុកពាក្យសម្តី របស់លោក Xi Zhongxun ជាបាវចនារបស់ខ្លួន ពាក្យសម្តីនេះគឺ “ធ្វើការឱ្យបានល្អ សិក្សាឱ្យបានល្អ និងដោះស្រាយអ្វីៗទាំងអស់ ឱ្យបានល្អ” លោកស្រីក៏បានយកបាវចនានេះ មកអប់រំកូនៗឱ្យអនុវត្តទាំងអស់គ្នា។ លោកស្រីបានប្រកាន់ខ្ជាប់ ទម្លាប់រស់នៅដ៏សាមញ្ញជាប់ជានិច្ច ហើយមិនដែលគិតពិចារណា ពីការផ្លាស់ប្តូរការងាររបស់ខ្លួន ដោយប្រើឋានៈសិទ្ធិ និងឥទ្ធិពលរបស់ប្តីនោះទេ។ល។
Qi Qiaoqiao បងស្រីរបស់លោក Xi Jinping ធ្លាប់លើកឡើងថា ទោះជាពេលនៅក្មេងខ្លួន និងប្អូនប្រុសប្អូនស្រីមិនមានខោអាវល្អ និងស្អាតស្លៀកពាក់ក៏ដោយ «ប៉ុន្តែ ការសិក្សារបស់ពួកយើងសុទ្ធតែល្អ ស្មារតីរបស់យើងមាំមួន ទោះក្នុងអំឡុងពេលលំបាកខ្លាំង ក៏យើងមានសុទិដ្ឋិនិយមដែរ។»
មុនចូលឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Xi Jinping បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ក្នុងនាមជាប្រធានរដ្ឋចិន ជាលើកទី១០។ តាមរយៈកញ្ចក់ទូរទស្សន៍ អាចឃើញរូបថតដែលលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានគ្រាហ៍លោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយនិងកូនប្រុសកាន់គ្នាយ៉ាងតឹង។
លោក Xi Jinping ពិបាកបំភ្លេចថា ពេលនៅក្មេង អ្នកម្ដាយបានអៀវគាត់ទៅបណ្ណាគារហើយរកទិញបានសៀវភៅគំនូររឿង «ជីវប្រវត្តិវីរបុរស Yue Fei » ។ ទិញមកផ្ទះវិញហើយអ្នកម្តាយក៏បាននិទានរឿង ដែលម្តាយYue Fei សាក់ពាក្យ “ បម្រើ ជាតិមាតុភូមិដោយភក្តីភាព” លើខ្នងកូនប្រុស។ លោក Xi Jinping បានរំលឹកថា៖ «ខ្ញុំសួរឆ្ងល់ ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំតបថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។”»
តាំងពីពេលនោះមក លោក Xi Jinping បានចងចាំពាក្យ “ បម្រើជាតិមាតុភូមិ ដោយភក្តីភាព” ដែលបានក្លាយទៅជាគោលដៅដែលលោក ស្វែងរកពេញមួយជីវិត។
【ម៉ែយល់ហើយសប្បាយចិត្តណាស់】
ពេលវ័យក្មេង ក្តីប្រាថ្នារបស់លោក Xi Jinping គឺ « ចង់ឱ្យបងប្អូនប្រជាជន នៅភូមិបរិភោគសាច់ឱ្យឆ្អែត ហើយបរិភោគជាញឹកញាប់», ពេលអាយុ៣០ឆ្នាំប្លាយ លោកបានប្រាប់សហការីយ៉ាងត្រង់ៗថា « គិតតែរស់នៅយ៉ាងសុខៗងាយស្រួល នោះមិនមែនបំណងទេ។ ខ្ញុំត្រៀមរួចហើយចូលក្នុងសមុទ្រជូរចត់ល្វីង(ទៅបម្រើការងារនៅទីកន្លែងក្រខ្លាំង)» , ពេលអាយុ៦០ឆ្នាំ លោកបានចុះទៅស្វែងយល់ ជីវភាពរស់នៅ ក្នុងភូមិឃុំក្រីក្រខ្លាំងដោយផ្ទាល់ បានចាប់ដៃលោកតាលោកយាយសំណេះសំណាល យ៉ាងជិតស្និតថា «ខ្ញុំជាអ្នកបម្រើរបស់ប្រជាជន»។ល។
មិនថាពេលបម្រើមុខងារ ជាលេខាបក្សប្រចាំ ក្នុងភូមិក្រីក្រដែលស្ថិតនៅទីដាច់ស្រាលក្តី ឬបានបម្រើការងារ ជាមេដឹកនាំប្រទេសជាតិក្តី ការខិតខំតស៊ូទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រជាជន គឺជាសភាពការណ៍ ធ្វើការដ៏សាមញ្ញរបស់លោក Xi Jinping ។ លោកមិនសូវមានពេលទំនេរ ជួបជុំជាមួយឪពុកម្តាយទេ។
ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះ ជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុង ចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀតពេលទំនេរ និយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។
ពេលឮថាកូនប្រុស មិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន លោកស្រី Qi Xin គ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ។”
លោកស្រី QiXin សង្ឃឹមថាកូនប្រុសខិតខំពេញទំហឹង បម្រើក្នុងការងារ ធ្វើកិច្ចការរដ្ឋដ៏សំខាន់ៗឱ្យល្អ។ លោក Xi Jinping មិនដែលបំភ្លាចការរំពឹងទុក របស់អ្នកម្តាយនោះទេ។ លោកតែងបញ្ជាក់ថា ធ្វើការងារអ្វីៗត្រូវ “ឈរលើមូលដ្ឋានដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជន” “ត្រូវគោរពប្រជាជនដូចគោរពម៉ែឳរបស់ខ្លួន ស្វែងរកផលប្រយោជន៍ ជូនមហាជន ដឹកនាំមហាជនទទួលរកបាន ជីវភាពកាន់តែល្អបវរ។”
ពេលប្រចាំធ្វើការក្នុងភូមិឆ្ងាយ នៃខេត្តស្រានស៊ី ក្នុងកែវភ្នែករបស់អ្ននភូមិលោកជា “ក្មួយល្អខំធ្វើការស៊ូទ្រាំលំបាក”, ចាកចេញពីស្រុកហ្សឹងទីងយូរឆ្នាំក្តី អ្នកស្រុកនៅតែហៅលោកយ៉ាងស្និតស្នាលថាជា “លេខាបក្សចាស់របស់ពួកយើង”, ពេលបម្រើការងារនៅខេត្តហុកគៀន អ្នកហុកគៀនតែងហៅលោកថា “ អភិបាលខេត្តរបស់មហាជន” , ក្រោយពីបានធ្វើជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លេខាបក្សក្នុងភូមិភ្នំលើកមេដៃសរសើលោកទល់មុខថា “ធ្វើបានល្អណាស់”…
ក្រុមគ្រួសារជាប្រទេសដ៏តូចបំផុត ខណៈប្រទេសជាការប្រមូលផ្តុំនៃក្រុមគ្រួសារ ចំនួនរាប់ពាន់រាប់ម៉ឺន។ លោក Xi Jinping បានធំធាត់ឡើង ក្នុងបរិយាកាសអប់រំក្នុងផ្ទះដ៏ល្អ លោកបានចងចាំការផ្តាំផ្ញើ របស់លោកឳពុកនិងអ្នកម្តាយ ដែលតម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្ត លោកបានបន្តខិតខំតស៊ូជាប់រហូត ដើម្បីផ្តល់សុភមង្គលនិងជីវិតល្អបវរ ជូនក្រុមគ្រួសាររាប់លានរាប់សែន ដែលមិនបានខកចិត្តរបស់ប្រជាជនផង មិនដែលខកខិត្តម៉ែ របស់លោកផង៕