នីហ្គាតា៖ ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃសៅរ៍បានព្រមានពីភាព មិនប្រាកដប្រជាកាន់ តែខ្លាំងឡើង ហើយបានប្តេជ្ញាថា នឹងចាត់វិធានការ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ ចំពេលមានការព្រួយ បារម្ភបន្ទាប់ពីការបរាជ័យធនាគារ របស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងនីហ្គាតា របស់ប្រទេស ជប៉ុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងអភិបាលធនាគារកណ្តាលបានឲ្យដឹងថាពួកគេ “ត្រូវតែរក្សាការប្រុងប្រយ័ត្ន និងរក្សាភាពរហ័សរហួន និងមានភាពបត់បែនក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់យើង ចំពេលមានការកើន ឡើងនៃភាពមិន ប្រាកដប្រជាអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក”។
ការប្រមូលផ្តុំរយៈពេល ៣ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ ត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភអំពីភាពជាប់គាំង នៃពិដានបំណុលរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវបានលើកឡើងពីសេចក្តីថ្លែងការណ៍នោះទេ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរត្រួតពិនិត្យ និងនិយតកម្ម ដើម្បីតាមដានការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ហើយត្រៀមខ្លួន ដើម្បីចាត់វិធានការសមស្រប ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុសកល”។
ប្រធានធនាគារកណ្តាល G7 ក៏បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអតិផរណាកើនឡើង និងធានាថាការរំពឹងទុកអតិផរ ណានៅតែជាយុថ្កាល្អ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម នេះបានបើកវគ្គបណ្ដុះបណ្ដាលដល់ ថ្នាក់ដឹកនាំសហជីពមូល ដ្ឋានចិនស៊ិនហួ។
ធនាគារកណ្តាលជប៉ុន នឹងបន្តបន្ធូរបន្ថយរូបិយវត្ថុ ដោយសារតែអតិផរណា ដែលបច្ចុប្បន្នលើសពីគោលដៅរបស់ខ្លួន នឹងចាប់ផ្តើមថយចុះនៅចុងឆ្នាំនេះ។ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda ដែលបានកាន់មុខ តំណែងកាលពីខែមេសា ត្រូវបានដកស្រង់សម្តីនៅក្នុងកិច្ចប្រជុំ G7 ដោយព័ត៌មានជាតិ៕