ព័ត៌មានអន្តរជាតិ

អ៊ីរ៉់ង់​ និងអេហ្ស៊ីប ស្ថិតនៅលើផ្លូវដើម្បីត្រឡប់ ធ្វើការទូតជាមួយគ្នាវិញ

បរទេស៖យោងតាមការបញ្ជាក់ដោយសមាជិកម្នាក់របស់សភាជាតិអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការងារសន្តិសុខ និងគោលនយោបាយបរទេសបាន ឲ្យដឹងថាប្រទេសអ៊ីរ៉ង់ និងប្រទេសអេហ្ស៊ីបកំពុងស្ថិតនៅលើផ្លូវមួយក្នុងការ សា្តរទំនាក់ទំនងការទូតរវាងគ្នាឡើងវិញ ព្រមទាំងការបើកដំណើរការ ស្ថានទូតទាំងពីរផងដែរ។

យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាលោក Fada Hossein Maleki បានអះអាងថាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងសមភាគីលោក Abdel Fattah el-Sisi នឹងជួបគ្នាដោយផ្ទាល់ផងដែរនាពេលខាងមុខឆាប់ៗនេះ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Tasnim លោកសមាជិកសភារូបនេះបានបន្តទៀតថាកិច្ចពិភាក្សា រវាងរដ្ឋាភិបាលក្រុងតេហរ៉ង់និងទីក្រុងគែរកំពុងធ្វើឡើងនៅឡើយក្នុងប្រទេសអ៊ីរ៉ាក់ហើយដំណើរការប្រព្រឹត្តិយ៉ាងវិជ្ជមាននិងរលូនបំផុត។

រំលឹកដែរថាទំនាក់ទំនងផ្នែកវិស័យទូតរវាងប្រទេសទាំងពីរត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងតែពីឆ្នាំ១៩៨០នៅក្រោយពេលដែលអ៊ីរ៉ង់ចាប់ផ្តើមធ្វើបដិវត្តទៅជាប្រទេសកាន់សាសនាអ៊ីស្លាមទាំងស្រុងរួចមក៕

ប្រែសម្រួល៖ស៊ុនលី

To Top