LAHORE៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវនាវឱ្យមានបាតុកម្មកាន់តែខ្លាំងឡើងនៅទូទាំង ប្រទេសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលខ្លីរបស់គាត់កាលពីសប្តាហ៍មុនបានបង្កឱ្យមានចលាចលយ៉ាងធ្ងន់ធ្ងរ ។
កំពូលតារាកីឡា cricket ដែលធ្លាប់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់រាប់សិប ចាប់តាំងពីត្រូវបានបណ្តេញ ចេញពីអំណាចកាលពីខែមេសាឆ្នាំមុន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ បន្ទាប់ពីការឃុំខ្លួនរបស់ គាត់ត្រូវបានប្រកាសថា ខុសច្បាប់ដោយតុលាការកំពូលរបស់ប្រទេសនេះ ។
ដោយមានការខឹងសម្បារចំពោះការចាប់ខ្លួន អ្នកគាំទ្របានដុតបំផ្លាញអគាររដ្ឋាភិបាល បិទផ្លូវ និងទ្រព្យសម្បត្តិដែល ខូចខាត ជាកម្មសិទ្ធិរបស់យោធា ដែលពួកគេបានស្តីបន្ទោសចំពោះការដួលរលំរបស់របបលោក Khan ។
គាត់បានថ្លែងនៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយនៅលើបណ្តាញ YouTube កាលពីយប់ថ្ងៃសៅរ៍ថា “សេរីភាពមិនមែនបានមកដោយងាយស្រួលនោះទេ ។ អ្នកត្រូវតែចាប់យកវា អ្នកត្រូវតែលះបង់វា” ។
គាត់បានអំពាវនាវឱ្យអ្នកគាំទ្ររបស់គាត់ធ្វើបាតុកម្ម “នៅចុងបញ្ចប់នៃផ្លូវ និងភូមិរបស់អ្នក” នៅទូទាំងប្រទេសកាល ពីថ្ងៃអាទិត្យ ហើយបានប្រកាសពីការវិលត្រឡប់ទៅកាន់យុទ្ធនាការនៅថ្ងៃពុធសម្រាប់ការបោះឆ្នោតបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា