បរទេស ៖ គណបក្សភឿថៃបាននិយាយ នៅថ្ងៃចន្ទថា ខ្លួនបានយល់ព្រមលើសំណើបង្កើតសម្ព័ន្ធប្រឆាំង ជាមួយគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ហើយមិនមានគម្រោង បង្កើតរដ្ឋាភិបាលផ្សេងទៀតទេ បន្ទាប់ពីគណបក្សទាំងពីរ បានទទួលសំឡេងគាំទ្រ ច្រើនជាងគេក្នុងការបោះឆ្នោត កាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សភឿថៃ បានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេមានទំនុកចិត្តថា ប្លុកមួយដែលមានអាសនៈចំនួន ៣០៩ នឹងគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលដែលមានស្ថិរភាព ប៉ុន្តែការតែងតាំងនាយករដ្ឋមន្ត្រីអាស្រ័យលើលក្ខខណ្ឌច្បាប់ ។
សូមជម្រាបថា កាលពីមុននេះ លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សភឿថៃ បាននិយាយថា «យើងនឹងពិភាក្សាបញ្ហានេះជាមួយសម្ព័ន្ធមិត្តរបស់យើង ដែលចែករំលែកនូវមនោគមវិជ្ជាប្រជាធិបតេយ្យជាមុនសិន។ លោក និងលោក Pita Limcharoenrat ដែលជាប្រធានបក្ស Move Forward មិនទាន់បានពិភាក្សាគ្នា អំពីការបង្កើតរដ្ឋាភិបាល តាមទូរស័ព្ទនៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា