ព័ត៌មានអន្តរជាតិ

Update ៖ ព្យុះត្រូពិក ស៊ីក្លូន Mocha កំពុងវាយប្រហារ ភាគពាយព្យ នៃប្រទេសមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា ព្យុះស៊ីក្លូន ដ៏ខ្លាំងក្លា Mocha ដែលបានបោកបក់ កាលពីរសៀលថ្ងៃអាទិត្យ បាននឹងកំពុងផ្លាស់ទីមកដីគោក ដែលធ្វើដំណើរពីឈូង សមុទ្រ Bengal ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ របស់ប្រទេសមីយ៉ាន់ម៉ា ។

អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់របស់ពួកគេ កំពុងសហការជាមួយក្រុមសង្គ្រោះ នៅក្នុងតំបន់ធ្វើប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ដែលរងគ្រោះដោយព្យុះស៊ីក្លូន ។

ពួកគេបានឲ្យដឹងថា ពួកគេបានពង្រាយក្រុមសង្គ្រោះបន្ទាន់ចំនួន១០នាក់ និងរថយន្តចំនួន១១២គ្រឿង ដែលដឹកអាហារ ទឹកផឹក និងឧបករណ៍ជួយសង្គ្រោះនៅក្នុងរដ្ឋ រ៉ាឃីន និងតំបន់ និងរដ្ឋដែលនៅជិតបំផុតកាលពីថ្ងៃសៅរ៍ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា មនុស្សរាប់សែននាក់នៅក្នុងរដ្ឋរ៉ាឃីន ត្រូវបានជម្លៀសចេញរួចហើយ មុនពេលព្យុះស៊ីក្លូន ដ៏ខ្លាំងក្លានេះមកដល់ ។

យោងតាមការិយាល័យឧតុនិយម បានឲ្យដឹងថា ព្យុះស៊ីក្លូនដ៏ខ្លាំងបំផុត ដែលរំកិលទៅទិសខាងជើង និងឦសាន ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់មកលើរដ្ឋ Chin និងតំបន់ Magway នៅល្ងាចថ្ងៃអាទិត្យ ។

ទីភ្នាក់ងារឧតុនិយមក៏បានព្យាករណ៍ផងដែរថា ព្យុះនេះនឹងឆ្លងកាត់តំបន់ Sagaing ដែលជាព្យុះស៊ីក្លូន សម្រាប់ថ្ងៃចន្ទនេះ មុនពេលវាចុះខ្សោយទៅជាព្យុះធម្មតាវិញ ៕

To Top