បរទេស៖ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើង លទ្ធភាពនៃការ ដួលរលំនៃកិច្ចព្រមព្រៀងដើម្បីបិទ ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន រវាងយូអិននិងតួគី តាមច្រកសមុទ្រខ្មៅនោះនឹងអាចធ្វើឲ្យមានរលក នៃការធ្វើសកម្មភាពអន្តោប្រវេសយ៉ាង ខ្លាំងក្លាសាជាថ្មីជាមិនខានទៅកាន់តំបន់អឺរ៉ុប។
ថ្លែងទៅកាន់កាសែតប្រចាំថ្ងៃ Messaggero ជាមួយនឹងសំណួរថាតើនឹងរឿងអ្វីកើតឡើង ប្រសិនបើកិច្ចព្រមព្រៀង ធញ្ញជាតិនោះមិនជោគជ័យលោក Tajani បានឆ្លើយតបថាវាគឺជាលក្ខខណ្ឌ និងលទ្ធផលមួយដែលយើង មិនមានបំណងចង់ពិចារណានោះទេ។
លោកបន្តពន្យល់ទៀតថា៖ជីវិតមនុស្សរាប់់លាននាក់នឹងរស់នៅក្នុង បន្ទាត់នៃភាពក្រីក្រខ្លាំងហើយវិបត្តិនឹងបន្តកើន ឡើងនៅក្នុងតំបន់វាលខ្សាច់សាហារ៉ា ក្នុងតំបន់អាហ្វ្រិកនិងបូកបញ្ចូលទាំង បញ្ហាសង្គ្រាមនៅស៊ូដង់ផងវានឹងបង្កឲ្យ មានភាពប្រថុយប្រថានខ្ពស់បំផុត ចំពោះបញ្ហាអន្តោប្រវេស។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិត្រូវបានបញ្ចប់នៅខែកក្កដា ឆ្នាំ២០២២ ជាដំបូងអនុញ្ញាតឱ្យអ៊ុយក្រែន ដឹកជញ្ជូនផលិតផលកសិកម្មតាមរយៈ សមុទ្រខ្មៅជាថ្នូរនឹងគ្រាប់ធញ្ញជាតិ និងជីរបស់រុស្សី ដើម្បីទទួលបានការចូលទៅកាន់ ទីផ្សារពិភពលោកដោយគ្មានឧបសគ្គ៕
ប្រែសម្រួល៖ស៊ុនលី