បរទេស៖ ប្រទេសហុងគ្រីកាលពីថ្ងៃម្សិលមិញនេះ បានចេញមុខមកធ្វើការរារាំងដំណើរការរបស់ អឺរ៉ុបដែលគ្រោងនឹងធ្វើការផ្គត់ផ្គង់អាវុធនិងសំភារៈយោធា មួយចំនួនដែលមានតម្លៃដល់ទៅ៥០០លានអឺរ៉ូ ទៅឲ្យប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានអ៊ីតាលី ANSA បានឲ្យដឹងដែរថាប្រទេសហុងគ្រីបានធ្វើការលើកឡើងថាកញ្ចប់ថវិកាជំនួយនេះគួរតែ ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងផ្សេងជាជាងអ៊ុយក្រែន ខណៈដែលមិនមានអ្វីប្រែប្រួលអ៊ុយក្រែននឹងអាចទទួល បានកញ្ចប់ជំនួយទាំងនោះនៅ សប្តាហ៍ក្រោយទៅហើយ។
កញ្ចប់ជំនួយដែលត្រូវបានគេស្គាល់ថាគឺជាចំណែក មួយនៃកម្មវិធីជំនួយរបស់អឺរ៉ុប EPF ដែលមានទំហំប្រមានជា៥,៦ពាន់លានអឺរ៉ូសម្រាប់ជួយដល់កង កម្លាំងយោធាបរទេសក្នុង ការដោះស្រាយជម្លោះ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុង Budapest បានបដិសេធមិនអនុញ្ញាតឱ្យមាន ការផ្ទេរចុងក្រោយនេះទេ លុះត្រាតែខ្លួនអាចទទួល បាននូវការធានា ថា EPF នឹងនៅតែជា អព្យាក្រិតនៅក្នុងវិសាលភាព របស់កម្មវិធី និងមិនត្រូវបានប្រើសម្រាប់តែផ្តល់ អាវុធដល់អ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ស៊ុនលី