ថ្ងៃទី ១៦ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់មួយ របស់លោកអគ្គលេខាធិការ បក្សកុម្មុយនីស្តចិន Xi Jinping ក្រោមចំណង ជើងថា “សុន្ទរកថាថ្លែងនៅក្នុងកិច្ចប្រជុំសិក្សាលើកទី ៤ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនលើកទី ២០” ។
អត្ថបទនេះសង្កត់ធ្ងន់ថា គោលបំណង នៃការបើកធ្វើកិច្ចប្រជុំសិក្សា គឺដើម្បីដើរតួនាទី ជាគំរូក្នុងការជំរុញបក្សទាំងមូល ឱ្យសិក្សានិងអនុវត្តដោយស៊ីជម្រៅនូវ គំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី តាមរយៈការអប់រំអំពីប្រធានបទ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ នៃមនោគមវិជ្ជានិងទ្រឹស្តី ឱ្យបានរឹងមាំ។ ទ្រឹស្តីមានភាពរឹងមាំទើបមានទិសដៅច្បាស់លាស់ ដួងចិត្តប្រជាជនរួបរួមគ្នានិងមានជំនឿចិត្តខ្លាំង ។ ប្រឈមមុខនឹងស្ថានការណ៍ អន្តរជាតិ និងក្នុង ស្រុកដ៏ស្មុគស្មាញ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ដែលកំណត់ដោយសមាជបក្ស កុម្មុយនីស្តចិនលើកទី២០ ចាំបាច់ត្រូវសិក្សា និងស្រាវជ្រាវបន្ថែម និង អនុវត្តគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី។ ខ្លឹមសារនៃគំនិតសង្គម និយមប្រកប ដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី គ្របដណ្តប់លើកំណែទម្រង់ ការអភិវឌ្ឍ ស្ថិរភាព កិច្ចការផ្ទៃក្នុង កិច្ចការបរទេស កិច្ចការពារជាតិ និងអភិបាលកិច្ចរបស់បក្ស រដ្ឋ និងយោធា ។ល។ យើងត្រូវចេះប្រើប្រាស់គំនិតនេះ ដើម្បីជំរុញវឌ្ឍនភាពថ្មី ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញបន្ថែមទៀតនូវអភិបាល កិច្ចបក្សដោយគ្រប់ជ្រុងជ្រោយ និងតឹងរ៉ឹង៕