ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងតេហរ៉ង់ និងមូស្គូចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្លូវដែក ដ៏សំខាន់មួយ

បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin និងសមភាគីលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃម្សិលមិញនេះបានអញ្ជើញជាអធិបតីភាពនៃពិធីចុះហត្ថលេខាសាងសង់ផ្លូវដែកដ៏សំខាន់មួយ។

យោងតាមការចេញផ្សាយរបស់ RT ផ្លូវដែកដ៏សំខាន់តភ្ជាប់រវាងទីក្រុង Rasht និងទីក្រុង Astara ត្រូវបានធ្វើឡើងដោយវត្តមានចូលរួមរបស់ប្រធានាធិបតីទាំងពីរតាមរយៈវិដេអូខល។

ផ្លូវដែកថ្មីជាកំណាត់ផ្លូវដ៏សំខាន់នៃផ្លូវដែក អន្តរជាតិនៃច្រករបៀងភាគ ខាងជើងនិងខាងត្បូងឬ International North South Transport Corridor (INSTC) ដែលមានចំងាយដល់ទៅ៧២០០គីឡុម៉ែត្រ តភ្ជាប់ពីប្រទេសរុស្សីកាន់តែតំបន់អាស៊ីកណ្តាលទៅដល់ ប្រទេសឥណ្ឌានិងអឺរ៉ុបផង។

គួរឲ្យដឹងដែរថាកំណត់ផ្លូវដែករវាងទីក្រុង Rasht-Astara ដែលមានចំងាយប្រមាណជា១៦២គូឡូម៉ែត្រនេះ នឹងប្រើប្រាស់ធនធានវិនិយោគសរុបដល់ទៅ១,៦ ពាន់លានដុល្លារ នឹងបម្រើជាផ្លូវដឹកជញ្ជូនទំនិញ ដ៏សំខាន់នៅក្នុងប្រព័ន្ធធ្វើដំណើររបស់ INSTC៕

ប្រែសម្រួល៖ស៊ុនលី

To Top